សម្តេច​តេ​ជោ​ហ៊ុនសែន​លើកទឹកចិត្ត​ឱ្យ​អ្នក​មាននៅ​ស្រុក​ខ្មែរ​ទិញ​ឧ​ត្ត​ម្ភា​គ​ចក្រ​ជិះ​

1245
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​មាននៅ​កម្ពុជា​ទាំងអស់​ទិញ​ឧ​ត្ថ​ម្ភា​គ​ចក្រ​ជិះ​ដើម្បី​សម្រួល​ការងារ​ធុរៈកិច្ច​របស់ខ្លួន​។​សម្តេច​តេ​ជោ​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​វឌ្ឍនៈ​កា​ពី​តា​ល់ នៅ​ជា​ន់ទី ៣៦​នៃ​អគារ​វឌ្ឍនៈ​កា​ពី​តា​ល់ នា​ល្ងាច​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ។​

សម្តេច​តេ​ជោ​ក៏បាន​លើកឡើង​ទៀតថា​ឧ​ត្ថ​ម្ភា​គ​ចក្រ​មួយ​តម្លៃ​ត្រឹមតែ​៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។​ដូចនេះ​អស់លោក​គួរតែ ទិញ​វា​ជិះ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ។ អស់លោក​អាច​ទិញ​មកប្រើប្រាស់ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​មានការ​នាំចូល​ឧ​ត្ត​ម្ភា​គ​ចក្រ​មក​កម្ពុជា​ហើយ​យើង​អាច​ស្នើ​ឲ្យ​កង់ទ័ពអាកាស​ជា​អ្នក​ជួយ​គ្រប់គ្រង​។​ក៏ប៉ុន្តែ​វា​ក៏​ជា​មធ្យោបាយ​ល្អ​មួយ​សម្រាប់​ជួយ​ដល់​រាជរដ្ឋាភិបាល​ផងដែរ​ក្នុងការ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នៅពេល​មាន​គ្រោះធម្មជាតិ​៕S/​

សម្តេច​តេ​ជោ​ហ៊ុនសែន​លើកទឹកចិត្ត​ឱ្យ​អ្នក​មាននៅ​ស្រុក​ខ្មែរ​ទិញ​ឧ​ត្ត​ម្ភា​គ​ចក្រ​ជិះ​