សម្តេច​តេ​ជោ​ហ៊ុនសែន​ស្នើ​ឲ្យ​ធនា គារ​ចិន​បន្ទាប​ការប្រាក់​ទៅលើ​កម្ចី​ឥណទាន​ចំពោះ​ប្រទេស​កម្ពុជា​

485
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ ពុជា​បានស្នើ​ឲ្យ​ធនាគារ​ចិន​យកការប្រាក់​ឲ្យ​បាន​ទាប​ទៅលើ​កម្ចីឥណទាន​ចំពោះ​ប្រទេស​កម្ពុជា​។​ដោយ​សម្តេច​បាន​គូសបញ្ចាក់ថា​កម្ចី​របស់​កម្ពុជា​នាពេល​កន្លងទៅ​គឺមាន​គោល ដៅ​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​នា​ព្រឹក​ថ្ងៃទី​២២​ខែមករា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាភិ​បាលធ​នាគារ​ចិន លោ ក ឆេន ស៊ី​ឈី​ង (Chen Siqing) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​នោះ​លោក​ឆេន​ស៊ី​ឈី​ង​(Chen Siqing )​បាន​អះអាង​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន​ថា​លោក​នឹង បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ជាពិសេស គឺ​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​នានា​របស់​ចិន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​តម្រូវការ​នៃ​ទុន​ជាច្រើន​ហើយ​សព្វថ្ងៃនេះ​ចិន​មាន​ទុន​ច្រើន​ហើយ​មាន​សាខា​ច្រើន​នៅលើ ពិភពលោក​ដូច្នេះ​ធនាគារ​ចិន​អាចជួយ​សម្រេច​នូវ​តម្រូវការ​មួយ​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ប្រធាន​ធនាគារ​ចិន​អញ្ជើញ​ទស្សនកិច្ច នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា​ដែល​គាំទ្រ​ដោយ​ធនាគារ​ចិន​។​

​សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ដែរ​ថាស​ម្តេច​ចង់ឃើញ​ឱ្យមាន​ការចុះ​កិច្ចព្រមព្រៀង​នៃ​គម្រោង​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​គម្រោង​នយោបាយខ្សែក្រវាត់​និង​ផ្លូវ​។ជាពិសេ ស​សម្តេច​បាន​ចាត់តាំងឱ្យ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុដែលជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ជា មួយ​ធនាគារ​ចិន​។​

​សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ដែរ​ថាស​ម្តេច​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ក្នុងការ​បង្កើត​វិថី​សូត្រ​សតវត្សរ៍ ទី​២១​នេះ​ឡើង​ដែលជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជា​សមាជិក។សម្រាប់​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាអាទិភាព​របស់​កម្ពុជា​ទាំងអស់​ទាំង​រដ្ឋ​និង​ឯកជន​គឺ​ផ្តោត​សំខាន់​ទៅលើ​វិ​ស័​ធំៗ​ចំនួន​៤​គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ទឹក ផ្លូវ និង​ភ្លើង​ដែលជា​វិស័យ សំខាន់ៗ​សម្រាប់​រាជរដ្ឋាភិបាល ។ សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ​សម្តេ ច​តេ​ជោ​ចង់ឱ្យ​ចិន​ផ្តល់នូវ​ជំនួយឥតសំណង​ដើម្បី​ចូលរួម​បណ្តុះ​បណ្តាល​ធនធានមនុស្ស សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ ស្ពាន ព្រលាន​យន្តនិងកំពង់ផែជាដើម​គឺ​ត្រូវការ​ទុន​ជាច្រើន​ពី​មិត្ត​ចិន​។​

​សម្តេច​តេ​ជោ​ស្នើឱ្យ​ធនាគារ​ចិន​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​ដែល​វិនិយោគ​ទៅ លើ​ការបណ្តុះបណ្តាល​ធនធានមនុស្ស , ហេដ្ឋារចនាសម្ព័ន្ធ ,​ក៏ដូចជា​លើ​វិស័យ​កសិកម្ម​ជាដើម​ដើម្បី​ជំរុញ​ការកែច្នៃ​កសិផល​របស់​កម្ពុជា ។​សម្តេច​តេ​ជោ​ក៏បាន​គូស​បញ្ជាក់ដែរថា​ថាមពល​អគ្គិសនី​ក៏​ជា​រឿង​សំខាន់ ផងដែរ​សម្រាប់​កម្ពុជា ។ ក្នុងន័យនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ធនាគារ​ចិន​បន្ត​គាំទ្រ​ដល់​ការកសាង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី​នេះ​។


សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​កម្ចី​របស់​ក​ម្ពុ​ជានា​ពេល​កន្លងទៅ​គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដូច្នេះ​សម្តេច​ស្នើ​ធនាគារ​ចិន​ផ្តល់​ការប្រាក់​ឱ្យបាន​ទាប​ទៅលើ​កម្ចី​នោះ​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានបង្ហាញ​គាំទ្រ​ឱ្យមាន​ការចុះហត្ថលេខារ​វាង​ធនាគារ​ចិន​ជាមួយ ស្ថាប័ន​របស់​កម្ពុជា​នូវ​រាល់​គម្រោង​ទាំង ឡាយ​ដែល​ស្ថិតក្រោម​នយោបាយ​ខ្សែក្រវាត់​និង​ផ្លូវ​ក៏ដូចជា​ស្ថិតនៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ថាបើ​គម្រោង​វិនិយោគ​ស្ថិតនៅក្រោម​នយោបាយ​ខ្សែក្រវាត់​និង​ផ្លូវ​ទទួលបាន​ជោគ ជ័យ​នោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ របស់លោក​ប្រធានាធិបតី​ចិន​ក៏​ជោគជ័យ​ផងដែរ ៕BR