ព្រឹកនេះសម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​​បំពេញ​ទស្សនកិច្ច​និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់​

656
ចែករម្លែក

ភ្នំពេញ​៖​តប​តាម​ការអញ្ជើញ​របស់លោកខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជា ធិបតេយ្យ​នេ​ប៉ាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​បាន​អ​ញ្ចើ​ញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​ចាប់ពី​ថ្ងៃ ទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នៅ​ទី​ក្រុងក​ដ្ឋ​ម​ណ្ឌូ ប្រទេស នេ​ប៉ាល់ ពីថ្ងៃ​ទី ៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ឥស្សរជន​កម្ពុជា​ដែល​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​និង សហប្រតិបត្តិការ​អន្តរជាតិ​រួមជាមួយ​មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ផងដែរ​។​

​នៅ​ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ប៊ីធ​យ៉ា ដេ​វី បាន​ដាវី ប្រធានាធិបតី​នៃសាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​ហើយនឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយលោ ក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​។

​បន្ទាប់មក​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចសហប្រតិ បត្តិការ​ទ្វេភាគី​មួយចំនួន​។​

​ដោយឡែក​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ ២០១៨ នៅ​នេ​ប៉ាល់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ស្របតាម​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក ២០១៨-​នេ​ប៉ាល់ “​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​យុគសម័យ​របស់​យើងៈ ការពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក​និង​តម្លៃ​ជា​សាកល​”​។​

​នៅក្នុង​ឱកាស​ស្នាក់នៅ​ប្រទេស​នេ​ប៉ាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទស្សនា​ទីប្រជុំជន​បុរាណ​ប៉ា​តាន់​ឌួ​បា​ដែលជា​រមណី​ដ្ឋា​ន​ក្នុង បញ្ជី​បេ​តិ​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​៕​