​រោងចក្រ​ស៊ីម៉ងត៍​តម្លៃ​២៣០​លាន​ដុល្លារ​នៅ​ខេត្តបាត់ដំបង​ត្រូវបានសម្ពោធ

1967
ចែករម្លែក
  • 258
    Shares

ដោយ​: តារា​រិ​ទ្ធ / បាត់ដំបង​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត (Battambang Conch Cement Company Limited) មាន​ទីតាំងនៅ​តំបន់ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី ៣១ ខែ ឧសភា នេះ​។​

​ក្រុមហ៊ុន​បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត គឺជា​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ ដែល​រួមការ​វិនិយោគ និង បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អាន​ហ៊ី ខន​ស៍​គ្រូ​ប Anhui Conch Gro up ប្រទេស​ចិន​និង ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ត្រកូល​ស៊ី ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​អំឡុង​ខែមេសា​ឆ្នាំ ២០១៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ ដូន​មា​យ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។ ក្រុមហ៊ុន​គ្រោង​បង្កើត​ខ្សែសង្វាក់​ផលិតកម្ម​ចំនួន​២​ខ្សែ ដោយ​ក្នុង​១​ខ្សែ មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​តិ៍ ៥.០០០​តោន​/​ថ្ងៃ និង​មាន​ប្រព័ន្ធ​កិន​ផ្សៅ​ស៊ីម៉ង់​តិ៍​៣,៦​លាន​តោន ព្រមទាំង​បំពាក់​នូវ​ប្រព័ន្ធ ផលិត​អគ្គីសនី​ដើរ​ដោយ​កម្តៅ និង​ហេដ្ឋារចនាសម្ព័ន្ធ សម្រួល​ដល់​ការរស់នៅ របស់​កម្មករ និង​ផលិតកម្ម​។​

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា​៖ នៅក្នុង​គម្រោង​ខ្សែសង្វាក់​ផលិត កម្ម​ខ្សែ​ទី​១ និង​ដំណាក់កាល​ទី​១​ត្រូវបាន​វិនិយោគ​ទឹកប្រាក់​ចំនួន ២៣០ លាន​ដុល្លារ ដែលមាន​សមត្ថភាព​ផលិត​នូវ​ផលិតផល​ពាក់កណ្តាល​ស​ម្រេច និង ស៊ីម៉ង់​តិ៍ ៥០០០ តោន​ក្នុង​០១​ថ្ងៃ​។ ប្រព័ន្ធ​កិន​ម្សៅ​ស៊ីម៉ង់​តិ៍ ១,៨​តោន​/១​ឆ្នាំ​។ ជាមួយ​នោះ ក៏មាន​បំពាក់ នូវ​ប្រព័ន្ធ​ផលិត​អគ្គីសនី ដើរ​ដោយ​កម្តៅ​ដែលមាន​អានុភាព ៩ មេ​ហ្គា​វ៉ា​ត់ ហើយ​គម្រោង​នេះ​ត្រូវបាន​ចាប់ផ្តើម​ដំណើរ ការសាងសង់​ចាប់ពី​ខែតុលា ឆ្នាំ​២០១៦ នឹង​បាន​ដុត ភ្លើង​ដាក់​ឲ្យ​ដំណើរការ​នូវ​ខ្សែសង្វាក់​ផលិតកម្ម​កាល ពី​ខែមីនា ឆ្នាំ​២០១៨​និង​ប្រព័ន្ធ​កិន​ម្សៅ​ស៊ីម៉ង់​តិ​សម្រេច បាន​ចាប់ដំណើរការ​ផលិត​កាលពី​ខែមេសា​ហើយ​ផ​លិ ត​ផល​ស៊ីម៉ង់​តិ៍ បានដាក់​លក់​នៅលើ​ទីផ្សារ​នៅ ក្នុង ខែឧសភា​ឆ្នាំ​២០១៨​នេះ ។

​ក្រោយពី​បញ្ចប់​ការសាងសង់ រោងចក្រ​ចាប់ផ្តើម​ដំណើរ​ការផលិត និង​ជា​ផ្នែក​មួយ​កាត់បន្ថយ​កង្វះខាត​លើ​ការផ្គត់ផ្គង់​ស៊ីម៉ង់​តិ៍ និង ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា ហើយ​ថែមទាំង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង បានផ្តល់​នូវ​ការងារ​ប្រមាណ​ជិត​៥០០ មុខតំណែង​ដោយផ្ទាល់​និង ជួយ​ដោះស្រាយ​បញ្ហា​ការងារ​ជាង​១.០០០​នាក់​ដោយ ប្រយោល​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​បាត់ដំបង ខន​ស៍ ស៊ី​មេន បាន​ប៉ាន់ប្រមាណ​ថា​៖ យ៉ាងហោចណាស់ ទឹក ប្រាក់​ចំនួន​ជាង​១០​លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​បង់ពន្ធ ជាប្រចាំ​ឆ្នាំ​ចូល​ថវិកាជាតិ ។​

​បើតាម​យោងតាម​របាយការណ៍រ​បស់​ក្រសួង​រ៉ែ​និង​ថា​ម​ពេល​ចាប់ពី​ឆ្នាំ ២០១៨ ទៅ​កម្ពុជា​អាច​ផ្គត់ ផ្គង់​តម្រូវការ​ស៊ីម៉ងត៍​ក្នុងស្រុក ។ កម្ពុ​ជាមាន​សមត្ថ ភាព​ផលិត​ស៊ីម៉ង់ត៍​ខ្លួនឯងបាន​ប្រមាណ ៧​លាន​តោន​ក្នុង​មួយឆ្នាំ​ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​។

​បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ស៊ីម៉ងត៍​ចំនួន​៤ រួមមាន​៖១. រោងចក្រ​កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី (Kampot Cement Co., Ltd) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថ ភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ ។ ២. រោងចក្រ​ស៊ីម៉ងត៍​កម្ពុជា ចក្រី​ទីង (Cambodia Cement Chakreyting Co., Ltd) មាន​ទីតាំងនៅ​ស្រុក​កំពត ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១​លាន​តោន​ក្នុង​មួយឆ្នាំ​។​៣. រោងចក្រ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​ស៊ិន (Chip Mong Insee Cement Corporation) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ​ហើយ​ដែល​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨ កន្លងទៅនេះ ។ ចំណែក​រោងចក្រ​ទី​៤ គឺ​រោងចក្រ​ស៊ី ម៉​ង​ត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត ដែល​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការផលិត​ស៊ីម៉ងត៍​ជា​ផ្លូវការ​នៅ​ព្រឹក​ថ​នេះ​៕ ល​/មន