សម្តេច​តេ​ជោ​ហ៊ុនសែន​៖​នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​សម្តេចៗ​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​បាន​ចប់សព្វគ្រប់​

126

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​បាន​អញ្ជើញចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ង្វៀន ធី​គិ​ម​ងិន​(Nguyen Thi Kim Ngan)​ប្រធានរដ្ឋសភា​វៀតណាម​។​នៅក្នុងជំនួប​ន​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ប្រធានសភា​វៀតណាម​ថា នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​សម្តេច សម្តេច​នឹង​ខិតខំ​ធ្វើការ​ដោះ​ស្រា យ​បញ្ហា​ព្រំដែន​ឲ្យ​បាន​ចប់សព្វគ្រប់​ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ​កម្ពុជា​វៀតណាម ។​

​ការលើកឡើង​របស់​ស​ម្តេច​ជាការ​ឆ្លើយតប​ទៅ​ការលើកឡើង​លោកស្រី​ប្រធានរដ្ឋសភា​វៀតណាម​ដែល​បាន​សង្ឃឹម ថា​៖​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​បន្ត​បេសកកម្ម​របស់​សម្តេច​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដ៏​ថ្លៃថ្លា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​នៅក្នុង​ជំនួប​នោះ​លោកស្រី​ប្រធាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថាស​ភា​វៀតណាម​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លទ្ធផល​នៃ​ការចរចា​និង​ឯក សារ​កិច្ចព្រមព្រៀង​នានា​ដែល​ភាគី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅកាន់​ប្រទេស​វៀតណាម​នៅពេលនេះ ។ លោកស្រី​បន្តថា​ក្រោម​ការដឹក នាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កិត្យានុភាព​ជាតិ​របស់​ក​ម្ពុ​ជា​ទទួលបាន​នូវ​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ៕