សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ការជួយ​របស់​ចិន​ដើម្បី​ការរីកចំរើន​ខាង​សេដ្ឋកិច្ច និង ពង្រឹង​នូវ​ឯករាជ្យភាព​របស់​កម្ពុជា​

362
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចា​តិ​ទុក​ការជួយ​របស់​ប្រទេស​ចិន​ដល់​កម្ពុជា​គឺ​ដើម្បី ភាព​រីកចំរើន​ខាង​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ទៀត​នោះ​គឺ​ដើម្បី​ពង្រឹង​នូវ​ឯករាជ្យភាព​របស់​កម្ពុជា​បញ្ចៀស​ពី​ការប៉ុនប៉ង​ផ្តួលរំលំ​ពី​សំ​ណាស់​បរទេសមួយ ចំនួន​ដែលមាន​មហិច្ឆតា​ផ្តួលរំលំ​លើ​គ្រប់​រូបភាព​ទាំងអស់ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​និស្សិត​កម្ពុជា​ប្រមាណ​ជាង ៤០០ នាក់​ដែល​កំពុង​សិក្សា​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន នៅក្នុង​ពិធី​សំណេះសំណា ល​កាលពី​ល្ងាច​ថ្ងៃទី ២០ ខែមករា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សង្កត់​ធ្ង​ន​ថា​ការជួយ​របស់​ចិន​ដល់​កម្ពុជា​គឺ​ដើម្បី​ភាព​រីកចម្រើន​ខាង​សេដ្ឋកិច្ច​ពិសេស​គឺ​ដើម្បី​ពង្រឹង​នូវ​ឯករាជ្យភាព​របស់​កម្ពុជា ដើ ម្បី​បញ្ចៀស​ពី​ការប៉ុនប៉ង​ផ្តួលរំលំ​ពី​សំ​ណាស់​បរទេស​មួយចំនួន​ដែលមាន​មហិច្ឆតា​ផ្តួលរំលំ​លើ​គ្រប់​រូបភាព​ទាំងអស់​។

​សម្តេច​តេ​ជោ​មាន​ប្រសា​ន៍​លើកឡើង​ដែរ​ថា​គ្រាន់តែ​ចិន​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ឬ កន្លែង​ដទៃ​គេ​ថា​រាជរដ្ឋាភិបាល​កាត់​ដី​អោយ​ចិន​ខ​ណះ​ដែល​ខ្លួនមិនបាន​ជួយ​អ្វី​សោះ​ដល់​កម្ពុជា ។សម្តេច​តេ​ជោ​បន្តថា​លើ​កល​លោក​កំពុងតែធ្វើការ​ទាក់​ទញ​អ្នកទេសចរ​ចិន​ខ្លាំងណាស់​រាប់ទាំង​ប្រទេសជិតខាង​កម្ពុ ជា​ក៏​កំពុងតែ​មានការ​ទាក់ទាញ់​អ្នកទេសចរ​និង​អ្នកវិនិយោគទុន​ចិន​ផងដែរ ។​

​ជាមួយនិង​ការ​ថ្លែង​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​លើកឡើង​ដែរ​ថា​ការតាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ខាងត្បូង​(COC)គ្រោង​នឹងបញ្ចប់​ក្នុង​រយៈពេល​ប្រមា ណ ៣ ឆ្នាំ​ខាងមុខ​ដែលជា​ការលើកឡើង​រប​ស់​នាយករដ្ឋមន្ត្រី​ចិន​នៅ​ចំពោះមុខ​មេដឹកនាំ​អាស៊ាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​សិង្ហ​បុរី​កាលពីពេល​កន្លងមក ៕

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុង ប្រទេសចិន កាលពីល្ងាចថ្ងៃទី ២០ ខែ មករា នៅទីក្រុងប៉េកាំងប្រទេសចិន ៕ រូបថតសំអូន