សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ការជួបគ្នា​នេះ​ជា​វប្ប​ធ៌​ម​សន្ទនា វប្ប​ធ៌​ម​ក្រោយ​ការបោះឆ្នោត​និង​ជា​វប្ប​ធ៌​ម​នៃ​ក្តី​ស្រឡាញ់​

517
ចែករម្លែក
  • 7
    Shares

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជានា​ព្រឹក​ទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០១៩ នេះ​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដើម្បី​ពិនិត្យ​ទៅលើ​សមិទ្ធផល​ការងារក៏ដូចជា​បញ្ហា​ប្រឈមមួយចំនួន​ដែល​បានកើត​មាន​ក្នុ​រយៈ ពេល ៦​ខែ​កន្លងមកនេះ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាព្រឹកថ្ងៃទី ២៨ ខែ មិនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។ (រូបថត លោក កុក គី )

​ក្រោយ​ជំនួប​នេះ​ក៏មាន​ការហូប​បាន​ជាមួយគ្នា​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​បណ្តា​គណបក្សនយោបាយ​ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្តល់យោបល់ ដោយ​ សម្តេច​ចាត់ទុកថា​នេះ​ជា​ឳ​កាស​សម្រាប់​ការ​ស្គាល់គ្នា​ឲ្យ​បាន​ច្បាស់ដែលជា​វប្ប​ធ៌​ម​សន្ទនា​វប្ប​ធ៌​ម​ក្រោយ​ការបោះឆ្នោត និង ជា​វប្ប​ធ៌​ម​នៃ​ក្តី​ស្រឡាញ់ ពួកយើង​គ្រាន់តែ​ប្រកួតប្រជែង​គ្នា​លើ​គោលនយោបាយ​តែប៉ុណ្ណោះ​នៅពេល​បោះឆ្នោត​ប៉ុន្តែ​គណបក្ស​នីមួយៗ​ពុំបាន​ចាត់ទុក គ្នា​ធ្វើជា​សត្រូវ​នោះទេ​។​លើកលែងតែ​មនុស្ស​ខ្លះ​ដែល​បានប្រកាសថា​មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ​ទេ​ក៏ប៉ុន្តែ​ទីបំផុត​គំរាម​ទាំង​ចាប់ខ្លួន​សម្តេច​ទៅទៀត ។


​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បើក​កិច្ចប្រជុំ​ដោយបាន​ថ្លែងថា​៖​សម្ រាប់​ការរង់ចាំ​រប​ស់​អស់លោក​លោកស្រី​រយៈពេល​៦​ខែ​គឺ​មិនជា​យូរពេក​នោះទេ។ ជាមួយនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​ស មាជិក​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្ដល់យោបល់​នាពេល​កន្លងមក​។ សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​ប្ដូរ​វេន​នៃ​កិច្ចប្រជុំ​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​ដែល​កន្លងមកនេះ មានការ​ប្រជុំ​ប្តូរ​វេន ៦ ដង​រួចមកហើយ ហើយ​យើង​ត្រូវ​បន្តទៀត នេះ​ជា​កិច្ចការ​របស់​យើង​មួយ​ដែល​យើង​បាន​រួមគ្នា​ធ្វើ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ថ្ងៃនេះ​ការប្រជុំ​របស់​យើង​ក៏​នឹង​បើក​លទ្ធភាព​ដើម្បី​ស្ដាប់​នូវ​យោបល់​របស់​បណ្ដា​ប្រតិភូ​គណបក្ស​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​សូម​ផ្ដោត​ការយកចិត្តទុកដាក់​ថា​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នេះ​គឺមាន​លក្ខណៈ​មិន​ខុសគ្នា​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះទេ យើង​បាន​ភ្ជាប់​វីដេអូ Conference ទៅតាម​បណ្តា​ខេត្ត​អង្គភាព​កងទ័ព​នៅ​ទូទាំងប្រទេ ស​ហើយ​ដែល​ពួកគេ​អាច​នឹង​ស្ដាប់​បាន​នូវ សម្លេង​របស់​សមាជិក​សមាជិកា​ទាំង​អស់នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង ផ្តលយោបល់ ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​បន្ទាប់ពី​ជំនួប​ប្រជុំ​ក៏​នឹងមាន​ពិធី​ហូបបាយ​ថ្ងៃត្រង់​ជាមួយគ្នា ហើយ​ពិធី​បែបនេះ​និង​ធ្វើជា​ទម្លាប់​សម្រាប់​ពេល​ខា​ងុ​ខ​ទៀត ​។ ដោយ​សម្តេច​បានចាត់ទុក​ថា​ការ​ហូបបាយ​ជាមួយគ្នានេះ​នឹង​ផ្តល់ឱកាស​ឲ្យ​គណបក្សនយោបាយ​ទាំងអស់​មានឱកាស​សន្ទនា​គ្នា​បន្ថែមទៀត​មិនមែន​គ្រាន់តែ​ការសន្ទនា​រវាង​សម្តេច​ជាមួយនឹង​បណ្តា​គណបក្ស​នោះទេតែ​សម្តេច​ចង់​ឲ្យ​បណ្ដា​គណបក្ស​ទាំងអស់​អាចមាន​ឳ​កាស​សន្ទនា​គ្នា​នឹង​ស្គាល់គ្នា ឲ្យ​បាន​ច្បាស់ ព្រោះនេះ​ជា​វប្បធម៌​សន្ទនាជា​វប្បធម៌​នៃ​ការបោះឆ្នោតនិងជា​វប្ប ធម៌​នៃ​ក្តី​ស្រលាញ់ពួកយើង​គ្រាន់តែ​ប្រកួតប្រជែង​គ្នា​លើ​គោ​លន​យោបាយ​តែប៉ុណ្ណោះ​នៅ ពេល​បោះឆ្នោត ។ ប៉ុន្តែ​គណបក្ស​នីមួយៗ​ពុំបាន​ចាត់ទុក​គ្នា​ធ្វើជា​សត្រូវ​នោះទេ ។ លើកលែងតែ​មនុស្ស​ខ្លះ​ដែល​បានប្រកាសថា មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ​ទេ ក៏ប៉ុន្តែ​ទីបំផុត​គំរាម​ទាំង​ចាប់ខ្លួន​ខ្ញុំ​ទៅទៀត ។
​ ​
​បើតាម​លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និងផ្ដល់យោបល់​នៅក្នុង​របៀ បវារៈ​សម្រាប់​កិច្ចប្រជុំ​ថ្ងៃទី​២៨​ខែកុម្ភៈ​នេះ​មាន​របៀប​វារ​៖ ១.​ពាក់ព័ន្ធ​ទៅនឹង​ទស្សនៈវិស័ យ​នៃ​ការប្រមូល​ធាតុ​ចូល​ជាក់ស្តែង​នៃ​ការងារ​របស់​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោ បល់​នៅក្នុង​រយ​:​ពេល​១​ឆមាស​កន្លងមក ។ ទី​២.​ការផ្តល់​មតិ​និង​សំណូមពរ​ពាក់ព័ន្ធទៅ នឹងបញ្ហា ដែល​អនុវត្ត​៦ ខែ​កន្លងមកហើយ​ជាពិសេស​ទៅលើ​បញ្ហា​ជាក់ស្ដែង​ការវាយតម្លៃ​ទៅលើ​ចំណុច​វិជ្ជមាន ចំណុច​អវិជ្ជមានក៏ដូចជា​ការរកឃើញ​នូវ​តំរុយភាព​អសកម្ម​អំពើ ពុករលួយ​ការរំលោភ​អំណាច​ពី​សំណាក់​គណៈប្រតិភូ​គណបក្ស​នីមួយៗ​ដែល​គាត់​នឹង​លើកឡើង​។​ទី​៣.​បញ្ហា​ជ្សេ​ងៗ​និង​ទី​៤.​សម្តេច តេ​ជោ​ហ៊ុនសែន​និង​បង្ហាញ​អំពី​ទស្សនវិស័យ​នៃ​ប្រសិទ្ធភាព​ការងារ​តទៅ​មុខ​ឆ្លុះបញ្ចាំង​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​៦ ខែ​កន្លងមក​និង​ទស្សនវិស័យ​នៃ ប្រសិទ្ធភាព​ការងារ​សម្រាប់​រយៈពេល ៦ ខែ​ឬមួយ​ឆ្នាំ​ទៅមុខទៀត ។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០១៨​តាម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ក្រោយពេលការបោះឆ្នោតជាតិ​អាណត្តិ​ ទី​៦។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ ​ចំនួន​១៦ ក្នុងចំណោម​គណ បក្សនយោបាយ​ចំនួន ២០ ដែល​បាន​ចូលរួម​ការបោះឆ្នោតជាតិ​។

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ជា​យន្តការ​ពិគ្រោះ​និង​ផ្តល់យោបល់​របស់​គណ បក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្របខណ្ឌ​សភា ​ក្នុងគោលដៅ​លើកស្ទួយ​ប្រសិទ្ធ ភាព​ការងារ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជននិង​ការអភិវឌ្ឍ​សង្គម​ប្រកប ដោយ​សក្តានុពល​ ៕


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាព្រឹកថ្ងៃទី ២៨ ខែ មិនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។ (រូបថត លោក កុក គី )