សម្តេច​តេ​ជោ​ហ៊ុនសែន​៖​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​របស់​ជប៉ុន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរឡើង​

805
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានន​មានប្រសាសន៍​ថាៈបើ​ទោះ​កម្ពុជាមានការ​រីកចម្រើន​យ៉ាងណាក្តី​តែ​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត។​ក្នុង​ន័យ​នេះ​សម្តេច​សង្ឃឹមថា​វិនិយោគិន​ពី​ប្រទេស​ជប៉ុន​នឹង​ទៅ​បណ្ដា ក់ទុន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​បើទោះបី​បច្ចុប្បន្ន​មាន​ចំនួន​អ្នកវិនិ យោ គ​ពី​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ក៏ដោយ ហើយ​សម្ដេច​នៅ​ចង់ឃើញ​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​ទៅ​បន្ថែមទៀត​។​



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ទៅកាន់​ប្រធាន​ក្រុមហ៊ុន NIKKEI របស់​ជប៉ុន​លោក ណា​អូ​តូ​ស៊ី អូ​កា​ដា​(Naotoshi OKADA ) នៅក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ក្នុងជំនួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

​បើតាម​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​ក្នុងជំនួប​នោះ​លោក ណា​អូ​តូ​ស៊ី អូ​កា​ដា បាន​ថ្លែង​កោតសរសើរ អំពី​យុទ្ធសាស្ត្រ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នាំមក​នូវ​ការរីក ចម្រើន ។ លោក​បាន លើកឡើងថា​លោក​តែង​បានឮ​នៅតាម​សារព័ត៌មាន​ជាច្រើន​និយាយ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ទាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​វិស័យ ផ្សេងៗ​ទៀត​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​មាន​កត្តា​ពីរ​សំខាន់​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​កំណើន​ខ្ពស់​និង​ការអភិវឌ្ឍ​ដោយ ចីរភាព ។ ទី​១. គឺ​សន្តិភាព​និង​ស្ថេរភាព​នយោបាយ​ហើយ​កត្តាចាំបាច់​ទី​២​គឺ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ។​ត្រូវ​រក្សា​កត្តា​ទាំងពីរ​នេះ​ឱ្យបាន​ហើយ កត្តា​ទាំងពីរ​នេះ​ត្រូវ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក។ដូច្នេះ​ត្រូវ​ថែរក្សា​សន្ តិភាព ស្ថិរភាព​នយោបាយនិងស្ថានភាព​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ផងដែរ ។ បន្ទាប់មក​ទាមទារ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ដើម្បី​ជំរុញ​នូវ​ការអភិវឌ្ឍ ។អភិបាលកិច្ច​ស្មោគគ្រោគ​មិនអាច​នាំ មក​នូវ​ជោគជ័យ​បានឡើយ ។ ដូច្នេះ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​បន្តធ្វើ​ការកែទម្រង់​ជាពិសេស​ក្នុងការ​កែលម្អ​លើ​ចំណុច​ណា​ដែល​ចាំបាច់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ ២០១៥ -២០២៥ ដើម្បី​ផងដែរ​។

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ទាំងអស់នេះ​ជាការ​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ថវិកាជាតិ​មានការ​កើន​ឡើងជា​លំដាប់​ដើម្បី​ធ្វើយ៉ាងណា​អាច​ឲ្យ​ប្រទេស​កម្ពុជា ​ត្រូវបាន​ដោះស្រាយ​លើ តម្រូវការ​ចាំបាច់​ក៏ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ​។ សម្តេច​តេ​ជោ​ក៏បាន​គូ សបញ្ជាក់​ផងដែល​ពាក់ព័ន្ធ​នឹង​ការរីកចម្រើន​នេះ​កម្ពុជា​ក៏មាន​ការកើនឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ល្អប្រសើរ​ច្រើន​។​បើ​ទោះ​កម្ពុជា​មានការរីកចម្រើន​យ៉ាងណា ក្តី​តែ​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​សម្ដេច​បង្ហាញ​ក្តី​សង្ឃឹមថា​វិនិយោគិន​ពី​ជា​ប្រទេស​ជប៉ុន​នឹង​ទៅ​បណ្ដាក់ទុន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​បើទោះបី​បច្ចុ ប្បន្ន​មាន​ចំនួន​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ក៏ដោយ​ហើយ​សម្ដេច​នៅ​ចង់ឃើញ​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​ទៅ​បន្ថែមទៀត។សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញលោក ណា​អូ​តូ​ស៊ី អូ​កា​ដា មក​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ​។​

​ក្រុមហ៊ុន Nikkei គឺជា​ទីផ្សារ​មូលប័ត្រ​តូ​ក្យូ​ដែលមាន​ឈ្មោះ​ពេញ​ថា Tokyo Stock Exchange (TSE)​របស់​ប្រទេស​ជប៉ុន​និង​ត្រូវបាន បង្កើតឡើង​នៅ​ឆ្នាំ ១៨៧៨ ។ ដោយ ឡែក​នៅ​ឆ្នាំ​១៩៤៣ ដែលជា​អំឡុងពេល​នៃ​សង្គ្រាមលោកលើកទីពីរ​នោះ​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចូល TSE ជាមួយនឹង​ក្រុមហ៊ុន​ចំនួន ៥ ផ្សេងទៀត​ដើម្បី​បង្កើត​ទៅជា​ទីផ្សារ​មូលប័ត្រ​ជប៉ុន (Japan Stock Exchange ឬ JSE) ៕

#