សម្តេច​តេ​ជោ​ហ៊ុនសែន​៖​កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់យក​នូ​វប្រ​យោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤

395

​ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​កម្ពុជា​ជាប្រទេ សមាន​សក្តានុពល​ខ្ពស់ ក្នុងការ​ចាប់យក​នូវ​ប្រយោជន៍​ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ដោយ​មូលហេតុ​សំខាន់​ចំនួន ៤ ។​

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៧ នៅទីក្រុងហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី ១២ ខែ កញ្ញា ៕

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ទៅកាន់​អ្នកចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី ២៧ ដែល​បាន​លើកយក​ប្រធានបទ​ដ៏​សំខាន់​មួយ​គឺ “​សហគ្រិនភាពនិងបដិវត្តន៍​ឧស្សាហ៍កម្ម​ទី៤សំរាប់​អាស៊ា ន​ ទាំងមូល​” ដែល​បាន​ប្រារព្ធ​បើក​នា​ព្រឹក ថ្ងៃទី ១២ ខែកញ្ញា​នេះ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ថ្លែងថា​៖ “​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់យក​នូ​វប្រ​យោជន៍​ដែល កើតចេញពី​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ ដោយ​មូលហេតុ​ដូចតទៅ​៖១.​ភាគលាភ​ប្រជាសាស្ត្រ​ដោយសារ​ការកើនឡើង​នូវ​ចំនួន​យុវជន​មានចំណេះដឹង និង ជំនា ញ​និង​និន្នាការ​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល ។ ២.​ការកើនឡើង​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​សាឡា​ត់​និង​ទូរស័ព្ទ​វៃឆ្លាត​ជាមួយនឹង​អត្រា​ប្រើប្រាស់​ទូរស័ព្ទដៃ​ខ្ពស ។ ៣.​លំហូរ​នៃ​ការវិនិយោគ​ក្រៅ ប្រទេស​ដែល​នាំមក​នូវ​បច្ចេកវិទ្យានិងទី​៤.​ឌីជីថល​រូបនីយកម្ម​បាន​កំពុង​រីកចម្រើនស្ទើរ​គ្រប់​វិស័យសេដ្ឋកិច្សសំខា ន់ ៗ ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ស្រប​ពេលដែល​អតិថិជន​កំពុង​សម្រប ខ្លួន​ជា​បណ្តើរៗ​ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​នានា ។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ក្នុងន័យនេះ​រាជរដ្ឋាភិបាល​បាន​កំពុង​រៀបចំ​និង​កែសម្រួល​គោលនយោបាយ​ឲ្យ​ស្រប​ទៅ​និន្នាកា​នេះ​ក្នុង ចាប់យក​ឱកាស​ជំរុញ​ការរីកចម្រើន​នៃ​ទីផ្សារ​ធុរកិច្ច​បច្ចេកវិទ្យា ,​គ្រប់គ្រង​បរិស្ថាន​ធុរកិច្ច ក៏​ដូច​កាត់បន្ថយ​នូវ​ហានិភ័យ ដែល​អាច​កើត ឡើងជា​យថាហេតុ​ដោយ​បច្ចេកវិទ្យា​ទំនើប​, ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង ការឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហ៍កម្ម​ទី ៤ បានក្លាយ​ទៅជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នេះ ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការពង្រឹង​និង​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច ឌី​ជី ថ​ល​ព្រមទាំង​ផ្នែក​ទន់​និង​រឹង ។ ការរៀបចំ​អភិវឌ្ឍន៍​ធនធានមនុស្ស​និង​ជំនាញ ស្របតាម​បរិបថ​ថ្មី ការបង្កើត​ក្របខណ្ឌ​គតិ យុត្តិ​និង​បទ ប​ញ្ញ​តក​តិ​គាំទ្រ​ដែល​ពាក់ព័ន្ធ​និង​លើក​កំពស់​ការស្រាវជ្រាវ និង នវានុវត្តន៍ ។

​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​សហ​គ្រិន​ភាព​និង​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម នៅក្នុង​ការបង្កើត​ការងារ​សម រម្យ​ថ្មី​និង​តម្រង់ទិស​ថ្មី ជាពិសេស​លើ ១.​កម្មវិធី​ព​ង្រឹ​ក​សម​ត្តភាព​ដែល​ផ្តោតលើ​ការបណ្តុះបណ្តាល​បំ​ណិ​ន​សហគ្រិនភាព និង ជំនាញ គ្រប់គ្រង​អជីវ​កម្ម រួមទាំង​ការបណ្តុះបណ្តាល​និង​ឥរិយាបថ​សហ គ្រិនភាព​តាមរយៈ​វេទិកា​ឌីជីថល​និង​ទី​២.​កម្មវិធី​គាំទ្រ​ធុរកិច្ច​ដោយ​ផ្តោ ត​លើ​ការប្រឹក្សា​និង​បច្ចេកវិទ្យា​ព័ត៌មាន​រួមមាន​ការរៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍន៍ ។​

​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំនេះ​គឺ​ផ្តោត​ការពិភាក្សា​អំពី​កាលានុវត្តភាព​និង​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​បដិវត្ត​ឧស្សាហកម្ម​ជំនាន់ ទី​បួន ព្រមទាំង​រិះរក​មធ្យោបាយ​ដើម្បី​ប្រើប្រាស់​នវានុវត្តន៍ និង កិច្ចសហការ​រវាងរ​ដ្ឋ​និង​ឯកជន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំងនោះ​។​

​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក៏បាន​ផ្តោតលើ​ប្រធានបទ «​យុវជន បច្ចេកវិទ្យា និង កំណើន​ការធានា​ពី​គុណប្រយោជន៍​ផ្នែក​ប្រជា សាស្ត្រ​និង​ឌីជីថល របស់​អាស៊ាន​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្ត​មាននៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​ពី​សំណាក់​លោក ង្វៀន សួន​ហ្វុ​ក នាយ ក​រដ្ឋមន្ត្រី​វៀតណាម ។ នៅក្នុង​វេទិការ​ថ្ងៃនេះ​ក៏មាន​ការអញ្ជើ ញ​ចូលរួម​ពី​អស់់លោក លោកស្រី បណ្តា​មេដឹកនាំ និង ផ្នែក​ធុរកិច្ច អ្នក​សេដ្ឋ កិច្ច និង ម្ចាស់​ក្រុមហ៊ុន​ធំៗ​លើ​ពិភព លោក​ជាច្រើនរូប​ផងដែរ ៕