សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​ទូត​កាណាដា​ថា​បញ្ហា​​កឹម​សុខា​នៅពេល​តុលាការ​បើកសវនាការ​ចប់​រដ្ឋាភិ បាល​នឹង​ពិនិត្យមើល​លទ្ធភាព​ជ្សេ​ងៗ​ទៀត

1096
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តែ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង​ថា​ករណី​លោក កឹម សុខា មិនមែនជា ជាប់ឃុំ​ឃាំង​ទេ​គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលា​ការដែល​កំពុងធ្វើកា​រ​ស៊ើបអង្កេត​ហើយ​នៅពេលដែល​តុលាការ​ស៊ើបអង្កេត​ចប់​នឹង​បើក​សវ នា​ការ​ហើយ​ពេលនោះ​យើង​នឹង​ពិនិត្យមើល​លទ្ធភាព​ផ្សេងៗ​ទៀត ។

​សម្តេច​តេ​ជោ ហ៊ុន សែនបានបញ្ជាក់​បែបនេះ​ទៅកាន់​លោកស្រី ដូ​នី​កា ប៉ុ​តទី (Donica Pottie)​ឯកអគ្គរដ្ឋទូត​កាណាដា​នៅ​រសៀល​ថ្ងៃទី​១១​តុលា២០១៩​នេះ ។ ​ខណៈ​លោកស្រី​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នឹង​បាន​អញ្ជើញ​ជម្រាបលា​សម្ដេច​អគ្គមហាសេនាប តី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​។​

​លោក ស្រ៊ី ថា​ម​រ៉ុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​តាម រយៈ​ជំនួប​សន្ទនា​នេះ​តប​ចំពោះ​ការព្រួយបារម្ភ​របស់លោក​ស្រីទូត​ដែល​បានលើកឡើង​ពា ក់ព័ន្ធ​ទៅនឹង​បញ្ហា​បក្សប្រឆាំង​និង​បញ្ហា​លោកកឹម សុខា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ទៅ​លោកស្រី​ឯកអគ្គ​រដ្ឋ ទូត​កាណាដា​ថា​បញ្ហា​លោក កឹម សុខា មិនមែន​ជា ប់ឃុំ​ឃាំង​ទេ​គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលា​ការដែល​កំពុងធ្វើកា​រ​ស៊ើបអង្កេត​ហើយ​នៅ ពេលដែល​តុលាការ​ស៊ើបអង្កេត ចប់​នឹង​បើកសវនាការ​ហើយ​ពេលនោះ​យើង​នឹង​ពិនិត្យមើល​លទ្ធភាព​ផ្សេងៗ​ទៀត ។

​ក្នុង​បញ្ហា​នេះ​សម្ដេច​តេ​ជោ​បញ្ជាក់ថា​កម្ពុជា​ដំណើរការ​ប្រជាធិបតេយ្យ​របស់ខ្លួន​ជាធម្មតា​តួយ៉ាង​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៨ កន្លងមក​គឺមាន​បក្សនយោបាយ​ច្រើន​បាន​ចូលរួម​ហើយ​ឥឡូវនេះ​ក៏មាន​បក្សនយោបាយ​មួយចំនួន​កំពុង​ត្រៀម​បង្កើតឡើង​ថែមទៀត ។

សម្ដេច​បញ្ជាក់ទៀតថា​ក​ម្ពុ​ជា​ត្រូវតែ​អនុវត្តន៍​ទៅតាម​ច្បាប់​របស់​កម្ពុជា​ដោយ​ប្រជាពល រដ្ឋ​គ្រប់រូប​មិន​ថា​ជា​អ្នកនយោបាយ​ឬ​ជា​ប្រជាជន​ធម្មតា​នោះទេ​ត្រូវតែ​គោរព​រដ្ឋធម្មនុញ្ញ​និង​គោរព ច្បាប់​របស់​កម្ពុជា​ហើយ​បញ្ហាសំខាន់​គឺ​បញ្ហា​សន្តិភាព​ព្រោះ​ថាបើ​ប្រទេស​មិនមាន​សន្តិភាព គឺ មិនបាច់​និយាយ​អំពី​បញ្ហា​ផ្សេងៗ​ទៀត​ទេនោះ​ឡើយ ព្រោះ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​បញ្ហា​អត់​ទាំងនេះ​រួចហើយ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​កាណាដា បានទទួល​យក​នូវ​ការពន្យល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​លោកស្រី​ក៏បាន​មើលឃើញ បែបនេះ​ដែរ ៕​