សម្តេច​តេ​ជោ​ហ៊ុនសែន​៖​កម្ពុជា​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​ចូលរួម​ការពា​រ​និង​ទប់ស្កាត់​វិបត្តិ​ទឹក​

318
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅកាន់​ពិភពលោក​ថា​កម្ពុ​ជាមាន​ការប្តេជ្ញា​ខ្ពស់​ក្នុងការ​ចូលរួម​ការពា​រ​និង​ទប់ស្កាត់​វិបត្តិ​ទឹក​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​សំខាន់ៗ​ចំនួន​៤​។​សម្តេច​បាន​ថ្លែង​ពី​ការប្តេជ្ញាចិត្ត​នេះ​នៅក្នុងកិច្ចប្រជុំ​កំពូល​ស្ដីពី​ទឹក​លើក​ទី ៣​ក្រោម​ប្រធានបទ «​ការទប់ស្កាត់​វិបត្តិ​ទឹក​»ថ្ងៃទី ១៥​ខែ តុលា ឆ្នាំ ២០១៩​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​ជម្រាបជូន​កិច្ចប្រជុំ​កំពូល​មេត្តា​ជ្រាបថា​កម្ពុជា​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​ចូលរួម​ការពា​រ​និង​ទប់ ស្កាត់​វិបត្តិ​ទឹក​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​សំខាន់ៗ​ដូចខាងក្រោម៖​ទី​១.​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​,​លិខិតបទដ្ឋាន​គតិយុត្តិ​, គោលនយោបាយ​,​ផែនការមេ​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​ទី​២.​បង្កើត​និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ធនធានទឹក​តាម អាង​ទន្លេ​-​ស្ទឹង​,​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​,ដោយ​រៀបចំ និង អនុវត្ត​ផែនការ​គ្រប់គ្រង ធនធានទឹក និង អាង​ទន្លេ រួមមាន​ការគ្រប់គ្រង​ធនធាន ទឹក​បម្រើឱ្យ​គ្រប់​វិស័យ​ពាក់ព័ន្ធ​ប្រកបដោយ​តុល្យភាព​និង​សមធម៌​,​ការរៀបចំ​ផែនទី​ស្ដីពី​ជំនន់​និង ទឹក​ក្រោម​ដី​, ការសាងសង់​អាង​ស្តុក​ទឹក​,​ទំនប់​ការពារ ទឹកជំនន់​, ការពារ​ទឹកប្រៃ​,ប្រព័ន្ធ​ដោះ​ទឹកនិងឈាន​ជា​បណ្តើរៗ​ក្នុង​ការធ្វើ​ទំនើបកម្ម​គ្រប់​ជ្រុងជ្រោយ ។​ ទី​៣.កសាង​មូលដ្ឋាន​បច្ចេកទេស​,​ធនធាន មនុស្ស និង ឈានទៅ​បង្កើត​ម​ជ្ឈ​ម​ណ្ឋ​ល​គ្រប់គ្រង​ទិន្នន័យ​ដែល​ប្រមូលផ្តុំ​ទាំង​ទឹក ទាំង​អាកាសធាតុ ដើម្បី​វិភាគ​, ធ្វើ​អាជីវកម្ម​និង​ផ្សព្វផ្សាយ​,​បម្រើ​ដល់ គ្រប់​វិស័យ​ពាក់ព័ន្ធ​,​ទាំង​កម្រិត​ជាតិ និង អន្តរជាតិ​, ជាពិសេស​បម្រើការ​គ្រប់គ្រង​និង​ការអភិវឌ្ឍ ធនធានទឹក​,​ការបន្ត​វាយតម្លៃ​សក្តានុពល​ធនធានទឹក និង​តម្រូវការ​ទីក​,​ទាំង​បរិមាណ និង គុណភាព​,​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​។​ទី​៤.​ជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ក្នុងការ​អភិ វ​ឌ្ឍ​វិស័យ​ធនធានទឹក​ព្រមទាំង​បង្កើន​ថវិកាជាតិ និង​គៀរគរ​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិនិង​ប្រទេស​ជា​ដៃគូ​ដើម្បី​អភិវឌ្ឍ​វិស័យ​ធនធានទឹក​,​ធា នា​ដល់​តម្រូវការ​ទឹក​ក្នុង​គ្រប់​វិស័យ​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង ចីរភាព​» ។​

​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក​លើក​ទី​៣​ក្រោម​ប្រធានបទ«​ការទប់ស្កាត់​វិ​បិ​ត្ត​ទឹក​»​បា ន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ១៥ តុលា នៅ​ឧទ្យាន Millenaris ក្នុង​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស​ប្រទេស​ហុង​គ្រី ។​ពី​ធី​ដ៏​មាន​អត្ថន័យ​នេះ​បាន​ប្រារព្វ​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​លោក ជេ​ណូ​ស អា​ឌឺ (Janos ADER) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក Liqun Jin ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​, លោក Shri Gajendra Singh Shekhawat រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​,​ព្រមទាំងវត្តមាន​គណ​:​ប្រតិភូ​ជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ជាច្រើនរូប ។

​នៅក្នុង​សន្និសីទ​ដ៏​មាន​សារសំខាន់​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការទទួល​សា្វគ​មន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​លោក​ប្រធានាធិបតី​ហុង​គ្រី​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​នានា​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នោះ​។​នៅក្នុង​ពិធី​នោះដែរ​បន្ទាប់ពី​ការអញ្ជើញ​ថ្លែង​សុន្ទរក ថា​បើក​ដោយ​លោក​ប្រធានាធិបតី​ហុង​គ្រី​ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​និង​សារ​វីដេអូ​របស់លោក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រួចមក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ថ្លែង​សុន្ទរ កថា​គន្លឹះ​ទៅកាន់​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក​លើក​ទី​៣ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស​រំលេស​អំពី​បរិការណ៍​ពិភពលោក​បច្ចុប្បន្ន​,​និន្នាការ​កើនឡើង​កម្ដៅ​នៃ​ភពផែនដី​,​ការប្រែប្រួល​អាកាសធាតុ​,​ការកើនឡើង​ចំនួន​ប្រជាជន​,​ការរីកដុះដាល​នៃ​ទីក្រុង​,​ការរីកចម្រើន​វិស័យ​ឧស្សាហកម្ម​,​ការកើនឡើង​តម្រូវការ​ទីក​,​ការថយចុះ​គុណភាព​អ័ក​និង​បរិមាណ​ទឹក​,​ការកើនឡើង​ជម្លោះ​ស្ដីពី​ការប្រើប្រាស់​ទឹក​ឆ្លង ដែន​,​ការទទួលបាន​ទឹកស្អាត​ប្រើប្រាស់​និង​អនាម័យ​នៅមានកម្រិត​ទាប​,​ក៏​ដូច​ភាព​នៅមានកម្រិត​នៃ​ការ យល់ដឹង​និង​ការ​វិយោគ​សាធារណៈ​ក្នុង​វិស័យ​ធនធានទឹក​បានធ្វើឱ្យ​បញ្ហា​ទឹក​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​និង​បានបង្ហាញ​និន្នាការ​ឈានឆ្ពោះ​ទៅរក វិបត្តិ​ទឹក​ក្នុងពេល​អនាគត ។ សម្តេច​តេ​ជោ​បន្តថា​ទឹក​ត្រូវបាន​ចាត់ទុកថា​ជា​ធនធាន​គន្លឹះ​ដ៏​សំខាន់​សម្រាប់​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្សសត្វ និង​រុក្ខជាតិ​,សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ប្រកបដោយ​ចីរភាពក៏ដូចជា​សម្រាប់​និរន្តរភាព​បរិស្ថាន​រួច​ដែលមាន​កំណត់​ក្នុង​គោលដៅ​អភិវឌ្ឍ​ន៏ ប្រកបដោយ​ចី​ភាព​ទី ៦ នៃ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចូលរួម​វិភាគទាន​ដោយ​គូស​រំលេច​នូវ​ចំណុច​អាទិភាព​មួយចំនួន​ពាក់ព័ន្ធ​អភិក្រម​នៃ​ការគ្រប់គ្រង​,អភិបាលកិច្ច​និង​ការធ្វើ​ហិរញ្ញប្បទាន​ដូចតទៅ​៖​ទី​១.​បន្ត​ផ្តួចផ្តើម​បង្កើត​និម្មាបនកម្ម​នយោបាយ​សកលលោក​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​ធនធានទឹក​ដើម្បី​កៀរគរ​ការគាំទ្រ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​,​បញ្ចុះ​ស្មារតី​សន្សំសំចៃ​ទឹកក៏ដូចជា​ជៀសវាង​សកម្មភាព​បំពុល​ប្រភពទឹក​,​និង​កសាង​អភិបាលកិច្ច​ស្ទា​ប័ន​និង​គោល នយោបាយ​ទឹក​មួយ​ដែល​រឹងមាំ​, ស្រុះស្រួល​គ្នា​និង​មាន​តម្លាភាព ។​ ទី​២. ពង្រឹង​កិច្ចសម្របសម្រួល​,​កិច្ចសហប្រតិបត្តិការនិង​គណនេយ្យភាព​ស្តីពីទឹក​ក្រោម​ក្របខណ្ឌ​សកលលោក​ពោលគឺ​អង្គការសហប្រជាជាតិ​ដែលជា​អ្នក​ត្រស​ត្រាយផ្លូវ​ដ៏​មាន​ប្រសិទ្ធ ភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សកល​និង​ក្នុងការ​អនុវត្ត​របៀប​វារៈ​សកល ឆ្នាំ ២០៣០​ក៏ដូចជា​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ។​ ទី​៣.​ពង្រឹង​កិច្ចសម្របសម្រួល​និង​កិច្ចសហប្រតិ បត្តិការ​ទាំ​ង​កម្រិត បច្ចេកទេស និង គោលនយោបាយ​ស្តីពី​ទឹក​,​ថាមពល​,​ការប្រែប្រួល​អាកាសធាតុ​,​ស្បៀង​,​សុខភាព​,​និង​ការអភិរក្ស​ជីវចម្រុះ​,​សំដៅ​លើកកម្ពស់ និង​ពង្រឹង អភិបាលកិច្ច​សម្រាប់​ធ​ន​ធាន​ទឹក​និង​ការគ្រប់គ្រង​ធនធានទឹក​រួមគ្នា​តាមរយៈ​កិច្ចសម្របសម្រួល​អន្តរ​វិស័យ​រវាង​ក្រសួង និង ស្ថាប័នរដ្ឋ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អ្នកប្រើប្រាស់​ទី​ផង ដែរ​។​ទី​៤.​បង្កើន​ការប្តេជ្ញាចិត្ត​ក្នុង​កម្រិត​ថ្នាក់ជាតិ​ដើម្បី​លុបបំបាត់​ទី​បំពុល​ប្រភពទឹក​ដោយ បង្កើន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​,​សមត្ថភាព​ស្តុក​ទុក​ទឹក​ដែល ត្រូវបាន​បំពុល និង ពង្រឹង​យន្តការ​ទប់ស្កាត់​ប្រភព​នៃ​ការបំពុល​ទឹក​គ្រប់​ទម្រង់ ។​ ទី​៥.បង្កើន​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ទឹកឆា​មរយៈ​ការពង្រឹង​ការរៀបចំ​យន្តការ​ស្ថាប័នការ​រឹតបន្តឹង​ក្របខណ្ឌ​គតិយុត្តិ និងច្បាប់ ។ ​៦.លើកទឹកចិត្ត​ដល់​ការបង្កើត​វិធីសាស្ត្រ​ថ្មី​ដោយមាន​ការវាយតម្លៃ​ពី​ការ បែងចែក​ផលប្រយោជន៍​ពី​ទឹក​និង​ការទទួលខុសត្រូវ​លើ​ការថែទាំប្រភពទឹក​, ក៏ដូចជា​ការរៀបចំ​ផែនការ និង ប្រតិបត្តិ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក​ឆ្លងដែន​សំដៅ​ទប់ស្កាត់​ជម្លោះ​ជាយថាហេតុ​និង​ធានា​និរន្តរភាពនៃ​ការប្រើប្រាស់​ប្រភពទឹក​រួមគ្នា ។​ ទី​៧. បង្កើន​ការវិនិយោគ​សាធារណៈ​ស​ម្រា​ប់​ការគ្រប់គ្រង​ទឹកនិង​ការប្រើប្រាស់​ទឹកស្អាត​និង​អនាម័យ​ឱ្យស្រប​ទៅ នឹង​ទិសដៅ​ដែល​បាន​ចំណត់​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​ទី​៨.ចូលរួម​រៀបចំ​បរិស្ថាន​គាំទ្រ​ដល់​គំរូ​ធុរកិច្ច​បង្កើត​ថ្មី​ដែល​ផ្តល់​ការលើក​ទឹក ចិត្ត​ដល់​ចីរភាព​ហិរញ្ញវត្ថុ​ក្នុង​ការផ្តល់សេវា​ទឹកស្អាត​ដោយ​ធានា​នូវ​ការទទួលបាន​ទឹកស្អាត​ក្នុងតម្លៃ​សមរម្យ​ជាមួយ​ស្តង់ដារ​អនាម័យ​ខ្ពស់​ស្របគ្នា​នឹង​ការការពារ​ព្រមទាំង​ការធ្វើឱ្យ​ប្រព័ ន្ធ​អេកូឡូស៊ី ផ្អែក​លើទឹក និង ដី​មាន ចីរភាពនិង​៩.ពង្រឹងសមត្ថភាព​តាម​ដាន​ត្រួត​ពិនិត្យ​ចំណុច​ដៅ​ពាក់​ព័​ន្ឋ​នឹង​ទឹក នៅក្រោម​ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​, ព្រមទាំង​លើក​ទឹក ចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​ការប្រមូល​ទិន្នន័យ​និង​វិវាទ​ពាក់ព័ន្ធ​នឹង​ទឹក​នៅ​គ្រប់​កម្រិត​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ផ្នែក​នយោ បាយ និង ហិរញ្ញវត្ថុ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​សក្តានុពល​របស់​កម្ពុ​ជា​ថា​៖​តាម​លក្ខណៈ​ភូមិសាស្ត្រ​របស់ខ្លួន​,​កម្ពុជា​គឺជា​ប្រទេស​សម្បូរ​ដោយ​ធនធាន​ទឹកសាប ដែលមាន​ប្រភពពី​ទន្លេមេគង្គ​(​ហូរ​កាត់​កម្ពុជា​ប្រវែង​ប្រមាណ​៤៨០ គីឡូម៉ែត្រ​),​ព្រែក និង បណ្តា​ស្ទឹង​នានា ជុំវិញ​បឹង​ទន្លេសាប​(​ដែលជា​បឹង ទឹកសាប​ធំជាងគេ​បំផុត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​), ពី​ដៃទន្លេ​ក៏ដូចជា​អាងទឹក​ផ្សេងៗ​ទៀត​ព្រមទាំង​មាន​ប្រភពទឹក​ក្រោម​ដី​ដែលមាន​សក្តា នុពល​ជា​បង្គួរផងដែរ​។​កម្ពុជា​បានចាត់ទុក​ទឹកជា «​មា​សស​»​ដែលជា​កម្លាំងចលករ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​ទឹកនិងបាន​យកចិត្តទុក ដាក់​ផ្តល់​អាទិភាព​ខ្ពស់​ដល់​វិស័យ​ធនធានទឹក​។​ជាងនេះទៀត ,​យើង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ជា​ដំណាក់កាលៗ​តាម​នីតិកាល​នៃ​រដ្ឋសភា ​(​ដែល​ពេល​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​ទី​៤)​ដោយផ្តល់​អាទិភាព​លើ​វិស័យ​សំ​មាន់ៗ​ចំនួន៤​រួមមាន:មនុស្ស​,ទឹក ភ្លើង និង ថ្នល់ ។ ដោយឡែក​លើ​វិស័យ​ធនធានទឹក​,​យើង​បាន​បង្កើត​នូវ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក​នៅ​ឆ្នាំ ២០០៧ និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ព្រមទាំង​កម្មវិធី​ការងារ​ច្បាស់លាស់​សម្រាប់​ការគ្រប់គ្រងនិង​ការអភិវឌ្ឍធនធានទឹក​ប្រកប ដោយ​ប្រសិទ្ធភាព​និង​ចីរភាព ។​

ទន្ទឹមនេះ​,​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើតឡើង​នូវ គណៈកម្មាធិការ​គ្រប់គ្រង​អាង​ទន្លេ​-​ស្ទឹង​ក្នុង​គោលបំណង​ធានា​ដល់​ការ​គ្រប់​គ្រង​,ការអភិរក្ស និង ការអភិវឌ្ឍ​ធនធានទឹក​បម្រើ​ដល់​គ្រប់​វិស័យ​ឱ្យបាន​ប្រកបដោយ​ប្រសិទ្ធភាព​និងចីរភាព ។បន្ថែម​លើ​នេះ​, កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ភាពជា​ដៃគូ​,​ទាំង​ក្នុង​ក្របខណ្ឌ​តំបន់និងអន្តរជាតិ​នៅក្នុង​សកម្មភាព​គ្រប់គ្រង​ធនធានទឹក​និង​បរិស្ថាន​ក៏ដូចជា​ក្នុងការ​ទប់ស្កាត់​វិបត្តិ​ទឹក​ផងដែរ ។​

​ជាការ​ពិត​, ទោះបី​កម្ពុជា​បច្ចុប្បន្ន​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​,​តែ​យើង​បាន​ខិតខំ​ប្រមូល​គ្រប់​ប្រភព​ទុន​ ទាំង​ក្នុងនិង​ក្រៅប្រទេស​,​ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​និង​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនធានទឹកជាមួយ​ដៃ​គួ​អភិវឌ្ឍន៍​,ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាននិងយន្តការ​តំបន់ និង​អន្តរជាតិ​ដូចជា​គណៈកម្មការ​ទន្លេ​មេគង្គ (MRC),កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង (MLC), មហា​អនុតំបន់​មេគង្គ (GMS),កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​, មេគង្គ​-​កូរ៉េ​,មេគង្គ​-​គង្គា​,គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម(LMI),អង្គការ​ស្បៀងអាហារ​ពិភពលោក​(FAO),​កម្មវិធីអភិវឌ្ឍន៍ ​របស់​អង្គការសហប្រជាជាតិ(UNDP),អង្គការ​ឧតុនិយម​ពិភពលោក​(WMO),​ គណៈកម្ម ការ​អន្តរ​ជា​ពិ​សម្រាប់​ការស្រោចស្រព និង ការ​ដោះទឹក (ICID), បណ្តេញ​អន្តរជាតិ​ស្តីពី​ទឹកនិង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ស្រែ(INEPF), ការិយាល័យ​ទឹក​អន្តរជាតិ ( Office International De L’eau), វិទ្យាស្ថាន​គ្រប់គ្រង​ទឹក​អន្តរជាតិ(IWMI), សមាគម​ទីក​អន្តរជាតិ​(International Water Association) ​និង​អង្គការ​ដៃគូ​ទឹក​ពិភពលោក (GWP) ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​៖​កម្ពុជា​ទទួលស្គាល់​និង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការគ្រប់គ្រង​ទឹក​,​ខណៈដែល​យើង​កំពុង​បន្ត​ជួបប្រទះ​នឹង​បញ្ហាប្រឈម​នានា​ដូចជា​កំណើន​ប្រជា​ជន​,ការអភិវឌ្ឍ​ឆាប់រហ័សនិងកំណើន​តម្រូវការ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ទឹក​,​ស្បៀង និងថាមពល ។​បន្ថែម​លើ​នេះ​,ផលប៉ះពាល់​ពី​ការ​ប្រែ​ប្រ​ល​អាកាសធាតុក៏មាន​លក្ខណៈ​កា ន់តែ​ស្រួចស្រាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។​ និន្នាការ​នេះ​នឹងដាក់​ចេញ​នូវ​ការ​គម្រាម​បន្ថែម​មកលើ​ប្រព័ន្ធ​ធនធានទឹក​ក្នុងការ​ធានា​ចីរភាព​និងផលប្រយោជន៍​សម្រាប់​ម​នុស្ស​ជំនាន់​ក្រោយ ។ ក្នុងន័យនេះ​​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​កិច្ចសហការឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ជាមួយ​យន្តការនិងគំនិត​ផ្តួចផ្តើម​ដែលមាន​ស្រាប់​និង ថ្មីៗ ក្នុង​តំបន់ និង ពិភព​លោ​, ក្នុង​ស្មារតី​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម និង ភាពជា​ដៃគូ​,​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា ប្រឈម​ទឹក​ឆ្លងដែន​ថ្នាក់​តំបន់ និង អន្តរជាតិ សម្រាប់​ផលប្រយោជន៍​រួម​ទាំងអស់គ្នា ទាំង​នាពេល​បច្ចុប្បន្ន និង ទៅ​អនាគត ។​

​សម្តេច​បាន​បន្ត​ទៀ​តា​ជាថ្មី​ម្តងទៀត​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​នូវ​ការប្តេជ្ញា​របស់​រាជរដ្ឋាភិ បាល​កម្ពុជា​ក្នុងការ​រួមចំណែក​គ្រប់គ្រង​ធនធានទឹក​ឱ្យមាន​ប្រសិទ្ធភាពនិងចីរភាព ព្រម​ង​ទប់ស្កាត់​នូវ​វិបត្តិ​ទឹក​មិនឱ្យ​កើតមានឡើង​។​ក្នុង​ស្មារតី​នេះ​,​យើងទាំងអស់គ្នា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រួមគ្នា​តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ដើម្បី​ទប់​ស្កាត​វិបត្តិ​ទឹក​សំដៅ​ធានា​ឱ្យ​ពិភពលោក យើង​មាន​សន្តិសុខ​ទឹក​ពេញលេញ ។​ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ក្រោយពី​កិច្ចប្រជុំ​កំពូល​ស្ដីពី​ទីកលើក​ទី ៣ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​សនេះ​,​យើង​ទាំងអស់គ្នា​នឹង​ទទួលបាន​បទពិសោធ​ន៏ និង​ចំណេះ​វឹង​ពី​វិធានការ​គ្រប់គ្រង​ធនធានទឹក​ប្រកប ដោយ​ប្រសិទ្ធភាព​និង ចីរភាព​ព្រមទាំង​វិធានការ​ទប់​ស្កាត​វិបត្តិ​ទឹកដើម្បី​ឈានទៅ​សម្រេ ច​ឱ្យបាន​ជោគជ័យ​នូវ​បេសកកម្ម​រួម​របស់​យើង​គឺ​សម្រាប់​អនាគត​ប្រកបដោយ​ភាព​ចម្រុ ងចម្រើន​រុងរឿង​និង​ការរីកលូតលាស់​ប្រកបដោយ​ចិ​រ​ភាព ៕