សម្តេច​តេ​ជោ​ហ៊ុន សែន ​បាន​អញ្ជើញ​ដល់ទី​ក្រុង​ហាណូយ ដោយ​សុ​វតិ្ថភាព​

165
ចែករម្លែក

ដោយ​តារា​រិ​ទ្ធ-​(​ភ្នំពេញ​): សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ហើយ នៅ​ព្រឹក​ថ្ងៃទី​៤​តុលា​នេះ​។

​យន្តហោះ ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​ជើងហោះហើរ​លេខ​០០១ បានធ្វើការ​ចុះចត​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ណូយ​បៃ រដ្ឋធានី​ហាណូយ​ប្រកប ដោយ​សុ​វត្ថិភាព កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក ក្រោម​វត្ត​មាននៃ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគម​ន៍យ៉ាង​ស្និទ្ធស្នាល​រាក់ទា​ក់ ពីសំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជាច្រើនរូប​។

​ដំណើរបំពេញទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​រដ្ឋធានី​ហាណូយ ប្រទេសវៀតណាមនៅពេលនេះ គឺ​ឆ្លើយតប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​៕​/Ha