សម្តេច​តេ​ជោ​អញ្ជើញពិសា​របាយ​សាមគ្គី​ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ល្ងាច​នេះ​

1011
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិធី​ពិសា​របាយ​សាមគ្គី ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រមាណ​៥.៥០០​នាក់ នា​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញពិសា​របាយ​សាមគ្គី​ជាមួយ បងប្អូន​ខ្មែរ​មាន​ខ្សែស្រឡាយ​ចិន​នៅ​កម្ពុជា ដែល​កន្លងមក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស ជាមួយ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ក្នុង​១​ឆ្នាំ​ម្តង និង​ជួប​ជាមួយ​គ្រឹះ​សាសនា ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​សុខ​ដុប​នីយកម្ម​ជនជាតិ និង​សាសនា​នៅ​កម្ពុជា​។​

​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នាពេល​បច្ចុប្បន្ននេះ​បង្កើតឡើង​ដោយ​សមាគម​ផ្សេងៗ​ចំនួន​១៤០ សមា គម​រួមមាន​សមាគមន​ចិន​និកាយ​ទាំង​៥ (​សមាគម​ចិន​ទៀជីវ សមាគម​ចិន​កន្តាំង សមាគម​ចិន​ខិ សមាគម​ចិន​ហាយ​ណាន សមាគម​ចិន​ហុកគៀន​) និង​សមាគម​ត្រ​គោល​ទាំង ១៣ សាខាសមាគម​ខ្មែរ ចិន​នៅ ២៥​ខេត្ត​ក្រុង និង​សាលារៀន​ចិន​នៅ​ទូរ​ទាំង​ប្រទេស​កម្ពុជា​ចំនួន​៥០​គ្រឹ​ស្ថាន (​មាន​សិស្ស​ចំនួន​៥​ម៉ឺន​នាក់​) ។​

​បច្ចុប្បន្ននេះ នៅក្នុង​ទីក្រុង​ធំៗ​លើ​ពិភពលោក នៅមាន​សមាគម​ខ្មែរ​ចិន​ជាង​១០​សមាគម​ទៀត ដូចជា​៖ នៅ​ទី​ក្រុម​ម៉ុងរ៉េអាល តូ​រ៉ុ​ន​តូ អូ​តា​វ៉ា និង វ៉ាន​កូ​វើ​រ នៃ​ប្រទេស​កាណាដា​, ទីក្រុង​ឡុ​សអាន់​ហ្សឺ​លេស ញ៉ូ​វ​យ៉​ក​, ប៉ុ​ស្តុ​ន​, ស៊ីកា​ហ្គោ និង ស៊ី​អៃ​ថ​ល នៃ​សហរដ្ឋអាមេរិក​, ទីក្រុង​ប៉ា​រី ប្រទេស​បារាំង​, ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​, ទីក្រុង​ហ្វ្រេ​ង្គ​ហ្វ​ដ​នៃ​ប្រទេស​អាលឺម៉ង់​, ទីក្រុង​មែ​ល​ប៊​ន​និង​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី​, ទីក្រុង​អូកឡែន នៃ​ប្រទេស​ណូ​វែ​សេ​ឡង់ ព្រមទាំង​ទីក្រុង​ហុងកុង​។ បច្ចុប្បន្ន​បងប្អូន​ខ្មែរ​ចិន អាណិកជន​ចិន​នៅ​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ១​លាន​នាក់ ក្នុងនោះ​កូនចៅ ចិន​ដែលមាន​កំណើត​នៅក្នុង​ប្រទេស​ខ្មែរ​ប្រមាណ ៨​សែន​នាក់ ជនជាតិ​ចិន​ដែល​មកពី​ចិន ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ មាន​ចំនួន​ប្រមាណ​២​សែន​នាក់​។​

​សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជា បាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​១៩៩០ ដែល​នៅ​គ្រា​ដំបូង​មាន​លោក តាវ លាង​ស្រ៊ី​ន ជា​ប្រធាន និង​សមាជិកសមាគម​ខ្មែរ​ចិន​ចំនួន ១១​នាក់​៕ ល​