សម្តេច​តេ​ជោ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ធ្វើ​មាតុភូមិ​និវត្ត​

744
ចែករម្លែក
  • 8
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ត្រឡប់​មកកាន់​មាតុប្រទេស​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២​ខែតុលា​បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្ស​និ​កិច្ច និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៦​ដល់ទី​១០ តុលា និង​បន្ត​អញ្ជើញ​ចូលរួម​ក្នុងជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ពីថ្ងៃ​ទី​១១ ដល់​១២ តុលា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។​

សម្តេច​តេ​ជោ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ធ្វើ​មាតុភូមិ​និវត្ត​(រូបថតផេកសម្តេចហ៊ុនសែន)

​ប្រភព​ផេ​ក​សម្តេច​តេ​ជោ​បញ្ជាក់ថា​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំង​២​ប្រទេស​នេះ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​ក្នុងនោះ​ថ្នាក់ដឹកនាំ​មេគង្គ​-​ជប៉ុន និង​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​កិច្ចសហប្រតិបត្តិការ ជំរុញ​ផែនការ​យុទ្ធសាស្ត្រ​ថ្មីៗ បង្កើន​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខមាលភាព​ប្រជាជន ធ្វើយ៉ាងណា​ដើម្បី​ភាព​រីកចម្រើន​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​៕​សរន