សម្តេច​តេ​ជោ​អញ្ជើញ​ទៅ​ថៃ​រសៀល​ថ្ងៃនេះ​

839
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្តេច​នឹង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុ​ទ្ឋ​សាស្ត្រ​នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើក​ទី​៩​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដែល​កិច្ចប្រជុំ​កំពូល​នេះ​ធ្វើឡើង ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ មិថុនា ២០១៨ ។​

សម្តេចតេជោហ៊ុនសែន

​សម្តេច​បាន​សរសេរ​នៅក្នុង​ផេ​ក​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១៤​ខែមិថុនា​នេះ​ទៀតថា​កិច្ចប្រជុំ​កំពូល​នេះ​គឺ​នឹងមាន​ការ​អញ្ជើញ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ថៃ​, កម្ពុជា​, ឡាវ​, មី​យ៉ាន់​មា និង​វៀតណាម​ក្នុង​គោលបំណង សំខាន់​ដើម្បី​ចែករំលែក​ផលប្រយោជន៍​រួម និង​ដើម្បី​លើកកម្ពស់​ភាពជា​អ្នកជិតខាង​ល្អ​, មិត្ត​ភាពជា​ប្រពៃណី​និង​ពង្រឹង កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​យូរអង្វែង​រវាង​ប្រទេស​ជា​សមាជិក​និង​ដៃគូ​ទាំងអស់​។​

​សម្តេច​តេ​ជោ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា​ក្រៅពី​កិច្ចប្រជុំ​កំពូល​ទាំង​២​នេះ​សម្តេច​នឹងមាន​ជំនួប​ការងារ​ដាច់ដោយ​ឡែក​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​, នាយករដ្ឋមន្ត្រី​ឡាវ និង​នាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ​។ តាម​កម្មវិធី​សម្តេច​នឹង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​វិលត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៦ មិថុនា​៕​មន​

#