សម្តេច​តេ​ជោ​អញ្ជើញ​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក នេះ​

343
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:៣០​នាទី​នេះ ​បាន​អញ្ជើញ​បើក​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ។​

ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូចខាងក្រោម​៖
១- សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​។​
២- សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ​។​
៣-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​(OPCW)​ស្តីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​(OPCW)​៕B/Ha