សម្តេច​តេ​ជោ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ធនធាន មនុស្ស​ សរុប ១.៩៥៨​នាក់​

320
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​សរុប​១.៩៥៨​នាក់​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​សាកលវិទ្យាល័យ​ធនធានមនុស្ស បាន​គូសបញ្ជាក់ថា ការប្រគល់​សញ្ញាបត្រ​នៅថ្ងៃនេះ គឺជា​ពិធី​ប្រគល់​សញ្ញាប​ត្រ​លើក​ទី​១៦​ហើយ ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សាកលវិទ្យាល័យ​បានឱ្យដឹងថា និស្សិត​ដែល​ទ​ទួ​សញ្ញាបត្រ​ទាំងនេះ​គឺជា​ធនធានមនុស្ស ធនធាន​បញ្ញា ប្រកបដោយ​សក្តានុពល សម្រាប់​ការងារ​នឹង​សង្គមជាតិ​ទាំងមូល ហើយ​ចាប់តាំងពី​ការកកើត​ក្នុង​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​នេះ​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិតដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ធនធានមនុស្ស​សរុប​ចំនួន ៣៩.៣៩៥ នាក់ (​នារី ១៣.៣៣៦​នាក់​) ទទួលបាន​ឱកាស​ការងារ​ខ្ពស់ រហូតដល់​ជាង​៩០%​ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ស្ថាប័នរដ្ឋ ឯកជន និង​អង្គ​ការមិនមែនរដ្ឋាភិបាល​។​

​ក្រៅពី​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា បច្ចុប្បន្ន​សាកលវិទ្យាល័យ​មាន​សិក្ខាកាម​វិជ្ជាជីវៈ​និង​និស្សិត​សរុប​ចំនួន ៥.០៩១​នាក់ (​នារី ៣.១៦៨​នាក់​) ដែល​កំពុង​បន្ត​ការសិក្សា​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​គុណ​តម្លៃ​៕ ល​/Ha