សម្តេច​តេ​ជោ​៖ ខ្ញុំ​មាន​មោទនៈភាព​ចំពោះ​ស​មិ​ទ្ឋ​ផល​ជាតិ​ជាច្រើន​ដែល​បាន​កើតឡើង​ក្រោម​ការដឹកនាំ​របស់ខ្ញុំ​

296

ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ កុំ​ដឹក​លើស​ទម្ងន់ ដើម្បី​ចូលរួម​ថែរក្សា​ផ្លូវជាតិ​យើង​

(​កំពត​)៖«​ថ្ងៃនេះ​យើង​បានទទួល​ស​មិ​ទ្ឋ​ផល​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ​ក្នុងប្រទេស​ដែល​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ល្អ​ជាងគេ​នៅ​​ក្នុង​តំបន់​។ រោងចក្រ​ដ៏​ធំ​នេះ គឺ​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាង​២៦២​លាន​ដុល្លារ​។​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​​ត៍​បាន​ជាង​៥ ពាន់​តោន​ក្នុង​១​ថ្ងៃ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស ស្រប​ពេលដែល​វិស័យ​សំណង់​ក្នុងប្រទេស​យើង​កំពុង​រីក ចម្រើន​»,​នេះ​ជា​អ្វីដែល​សម្តេចនាយក​រដ្ឋមន្ត្រី តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​សម្តេច​កំពុង​​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee Cement Corporation) ស្ថិតនៅ​ស្រុក​បន្ទាយមាស ខេត្តកំពត​។ ។​

​សម្តេច​បាន​សរសេរ​ប​ន្ត​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៣៣​ឆ្នាំ មកនេះ​គឺ​ខ្ញុំ​មាន​មោទនៈភាព​ចំពោះ​ស​មិ​ទ្ឋ​ផល​ជាតិ​​ជាច្រើន​ដែល​បានកើត​ឡើង​ក្រោម​ការដឹកនាំ​របស់ខ្ញុំ​។ ខ្ញុំ​មិនមែន​ទទួល​អ្វីដែល​ល្អ​ទេ គឺ​ខ្ញុំ​ទទួលខុសត្រូវ​ទាំង​ល្អ​នឹង​អាក្រក់​ទាំង​ខុស​​និង​ត្រូវ ហើយនឹង​ធ្វើការ​កែលម្អ​ដើម្បី​បានជា​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​សង្គម​រួម​។​

​ខ្ញុំ​នឹង​បន្ត​រួម​ដំណើរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​មិនតិចជាង​១០​ឆ្នាំ​ទៀត​ទេ​។​

​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​តែងតែ​គាំទ្រ “​បោះឆ្នោត​” អោយតែ “​គណបក្ស​ប្រជាជន​” ដើម្បី​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​»​។​

​ក្នុងពេល​ជាមួយគ្នា សម្តេច​ក៏បាន​ក្រើន​រំលឹកថា​៖​ឡាន​ដឹក​ស៊ីម៉ង់ត៍ គឺជា​ប្រភព​មួយ​ដែល​ធ្វើអោយ​ខូចខាត​ផ្លូវ​ព្រោះ​ភាគច្រើន​គឺ​ដឹក​លើស​​ចំណុះ​។​ខ្ញុំ​សូមអោយ​ម្ចាស់​រោងចក្រ​ស៊ីម៉ង់ត៍​ទូទាំងប្រទេស​កុំ​ដឹក​ស៊ីម៉ង់ត៍​លើស​ទម្ងន់​អោយសោះ ។​នេះ​មិនមែន​សម្រាប់តែ​ឡាន​ដឹក​ស៊ីម៉ង់ត៍​​ទេ គឺ​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​កុំ​ដឹក​លើស​ទម្ងន់​ដើម្បី​ចូលរួម​ថែរក្សា​ផ្លូវជាតិ​យើង​និង​ផ្លូវលំ​តូចធំ​អោយនៅ​ជាប់​ល្អ​ប្រើប្រាស់​​បានយូរ​អង្វែង​៕ដោយ៖វាសនា