សម្តេច​តេ​ជោ​:​លេខ​រៀង​គណបក្ស​ប្រជាជន​កម្ពុជា​ងាយស្រួល​ចំណាំ​ដល់​ម្ចាស់ឆ្នោត​

1927
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦​។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានចាត់ទុក​លេខ ទី ២០ ដែលជា​លេខ​ងាយស្រួល​ចំណាំ​ដល់ ពលរដ្ឋ​ទូទាំងប្រទេស​។​

​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន​នៅមុននេះ​បន្តិច​ថ្ងៃទី​២៩​ខែឧសភា​បានសរសេរថា​នៅ​ព្រឹក​មិញ​នេះ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បានធ្វើការ​ចាប់លេខ​រៀង​គណបក្សនយោបាយ​ទាំង​២០​សម្រាប់​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ​។​
​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ចាប់លេខ​រៀង​បាន​លេខ​ទី​២០​ដែលជា​លេខ​ងាយស្រួល​ចំណាំ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស​។ គ​.​ជ​.​ប​. នឹងដាក់​បង្ហាញ​ការបោះពុម្ព​ទម្រង់​សន្លឹកឆ្នោត​នៅពេល​ឆាប់ៗ​នេះ​។​

​ខាងក្រោម​នេះ​ជា​លេខ​រៀង​របស់ គណៈបក្សនយោបាយ​នានា ដែល​(​គ​.​ជ​.​ប​.) បានធ្វើការ​ចាប់លេខ​រៀង​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨

-​លេខ​១ បាន​ទៅលើ​គណបក្ស «​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​»
-​លេខ​២ បាន​ទៅលើ​គណបក្ស «​គណបក្ស​មាតុភូមិ​យើង​»
-​លេខ​៣ បាន​ទៅលើ​គណបក្ស «​គណបក្ស​ពន្លឺ​ថ្មី​»
-​លេខ​៤ បាន​ទៅលើ​គណបក្ស «​សញ្ជាតិ​កម្ពុជា​»
-​លេខ​៥ បាន​ទៅលើ​គណបក្ស «​ខ្មែរ​ក្រោក​»
-​លេខ​៦ បាន​ទៅលើ​គណបក្ស «​សំបុក​ឃ្មុំ​»
-​លេខ​៧ បាន​ទៅលើ​គណបក្ស «​ប្រជាធិបតេយ្យ​មូលដ្ឋាន​»
-​លេខ​៨ បាន​ទៅលើ​គណបក្ស «​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​»
-​លេខ​៩ បាន​ទៅលើ​គណបក្ស «​រស្មី​ខេមរា​»
-​លេខ​១០ បាន​ទៅលើ​គណបក្ស «​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​»
-​លេខ​១១ បាន​ទៅលើ​គណបក្ស «​ខ្មែរ​សាធារណរដ្ឋ​»
-​លេខ​១២ បាន​ទៅលើ​គណបក្ស «​ខ្មែរ​ឈប់​ក្រ​»
-​លេខ​១៣ បាន​ទៅលើ​គណបក្ស «​ហ្វ៊ុនស៊ិនប៉ិច​»
-​លេខ​១៤ បាន​ទៅលើ​គណបក្ស «​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​»
-​លេខ​១៥ បាន​ទៅលើ​គណបក្ស «​យុវជន​កម្ពុជា​»
-​លេខ​១៦ បាន​ទៅលើ​គណបក្ស «​ធម្មាធិបតេយ្យ​»
-​លេខ​១៧ បាន​ទៅលើ​គណបក្ស «​ឆ​ន្ទះ​ខ្មែរ​»
-​លេខ​១៨ បាន​ទៅលើ​គណបក្ស «​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​»
-​លេខ​១៩ បាន​ទៅលើ​គណបក្ស «​ខ្មែរ​តែមួយ​»
-​លេខ​២០ បាន​ទៅលើ​គណបក្ស «​ប្រជាជន​កម្ពុជា​»

​សម្តេច​តេ​ជោ​បាន​បន្តថា​អរគុណ​បងប្អូន​ជនរួមជាតិ​និង​ក្មួយៗ​យុវជន​ព្រមទាំង​កូនក្មួយ​កម្មករ​កម្ម​កា​រ​នី​ដែលមាន​ជំនឿ​ជឿជាក់ គាំទ្រ និង​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុង​អណ​ត្តិ​មុនៗ និង​នៅក្នុង​អាណត្តិ​នេះ ដែលមាន​លេខ​រៀង​ទី​២០៕​មន​