សម្តេច​តេ​ជោ​: ម្សិលមិញ​មាន​អ្នក​ប៉ុនប៉ង​ហេ​ក (Hack) ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច តែ​ហេ​ក​មិនបាន​

1535
ចែករម្លែក

ដោយ: តារារិទ្ធ / ភ្នំពេញ: “ម្សិលមិញ​មានការ​ប៉ុនប៉ង ហេ​ក​(Hack)​ចូល​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​។ ប៉ុន្តែ​វា​ហេ​ក​មិនបាន អញ​ដូរ Password យប់មិញ​បាត់ទៅហើយ​។ ពីមុនមក​ហ្អែ​ង​ស៊ើប​បែបណា តាមរក​ទៀត​ទៅ​។ ពួកចោរ​ហេ​ក​នេះ គឺ​គ្មាន​អ្នកណា​ក្រៅពី​អា​ក្រុម​ហ្នឹង​ទេ​”។​

​ប្រសាសន៍​ខាងលើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានបញ្ជាក់ឡើងនៅព្រឹ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី ជា​ប្រធាន​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែក ជំនួយ​ការសរុប​ប្រមាណ ៤.៦១៧​នាក់ មកពី​រោងចក្រ​ចំនួន​៤៩ ក្នុង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​នៅ​សាល​មហោស្រព កោះ​ពេជ្រ​។​

សម្តេច​តេ​ជោ​បាន​បន្តថា ប្រសិនជា​ចិន​លេង​ហ្វេ​ស​ប៊ុ​ក​នោះ ប្រហែល​ជាមាន​អ្នកឡៃ( like) ៥០ លាន​។ ព្រោះ​ប្រជាជន​ចិន​ស្គាល់ ហ៊ុន សែន ច្បាស់​ណាស់ ។​

​សម្តេច​បាន​បន្តថា សម្តេច​មិន​ល្ងង់​យក​ឯកសារ​សំខាន់​ទៅ​ទុក​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឲ្យ​អ្នកឯង​ហេ​ក​យក​នោះទេ​។ យកទៅ​មានតែ​រូបថត​និង រឿង​ប្រលោមលោក​ខ្លះ តែប៉ុណ្ណោះ​។​

​សម្តេច​​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា បច្ចុប្បន្នសម្តេច​ជាប់​លំដាប់ថ្នាក់​លេខ​រៀង​ទី​១០ នៅលើ​ពិភពលោក ដែលមាន​អ្នក Like ចំនួន​ជាង ៩.៧៩៩.០៦៩​នាក់ ។ លេខ​១. លោក បា​រ៉ា​ក់ អូ​បា​ម៉ា មាន​ជាង ៥៥ លាន​នាក់​។ ប្រធានាធិបតី​ឥណ្ឌា​លេខ​២ មាន​ចំនួន ៤៣​លាន​នាក់​។ ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក លេខ​៣ ចំនួន ២៣ លាន​នាក់​។ ស្តេច​ស្រី​របស់ ស៊ូដង់ លេខ ៤ មាន​ចំនួន ១៦​លាន​នាក់​។ លេខ​៥ គណបក្ស​ប៊ូ​ឌី របស់ ឥណ្ឌា ១៥​លាន​នាក់​។ លេខ​៦ គណបក្ស សា​ណា​តា របស់​ឥណ្ឌា ១៤ លាន​នាក់​។ លេខ​៧ ជនជាតិ​ឥណ្ឌា អា​ប៊ី​ស្សាស ១២ លាន​នាក់​។ លេខ​៨.​អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក ត្រូ​កលី ១០​លាន​នាក់​។ ទី​៩.​អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក ហ៊ី​លឡា​រី គ្លី​ន​តុ​នចំនួន ៩,៨​លាន​នាក់ និង ទី​១០. សម្តេច​តេ​ជោ ហ៊ុនសែន ៩.៧៩៩.០៦៩​នាក់​។​

សម្តេចបន្តថា​នេះ​ជា​ទិន្នន័យ​ដែល​ហ្វេ​ស​ប៊ុ​កបាន​បញ្ចេញ​មក​បែបនេះ ហើយ​អា​ខ្លះ​លេង​ចាញ់ ទៅប្តឹង​ហ្វេ​ស​ប៊ុ​ក​។ គេ​ប្រដៅ​ត្រឡប់មកវិញ​។​

​សម្តេច​តេ​ជោបន្តថា ម្សិលមិញ​សម្តេច​បាន​បង្ហោះ​រូប​អាពាហ៍ពិពាហ៍ សម្តេច​ចេញ ទៅ​គឺមាន​អ្នក​១.៦៩៩.៦៧៥​​នាក់ក្លិច​ចូល​មើល​។ ទទួលបាន like ចំនួន ៨១.៩០០​។ ចូលទៅ ខមមេន(comment) ចំនួន ៣.៧០០​។ ស៊ែរ(share) ចែករំលែក​ចំនួន ២០.៨០០៕ ល​/មន