សម្តេច​តេ​ជោ​-​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹងចូលរួម​មង្គលការ​កញ្ញា ឱក សុគន្ធ​កញ្ញា​

457
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: តារាចម្រៀង​ដ៏​ល្បីឈ្មោះ ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។ កញ្ញា ឱក សុគន្ធ​កញ្ញា នៅ​ឆ្នាំ​២០១៩ នេះ មាន​អាយុ​៣២​ឆ្នាំ​។​

​មង្គលការ​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ គឺ​ស៊ី​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។​

​កញ្ញា ឱក សុគន្ធ​កញ្ញា បានសម្រេច​ចិត្ត​យក​លោក អ៊ឹង សុខលី អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស ធ្វើជា​ស្វាមី​។ លោក សុខលី ត្រូវជា​ប្អូន​ថៅកែ​ហង្ស​មាស លោក​ឧកញ៉ា អ៊ឹង ឆៃ​ងួន​។

​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ចូលរួម​មង្គលការ​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ផងដែរ​៕