សម្តេច​តេ​ជោ កំពុង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយៗ​កម្មករ​កម្ម​ការ​នី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

1008
ចែករម្លែក
  • 22
    Shares

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា បាន​អញ្ជើញ​មកជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្ម​ការ​នី​ជាង​២​ម៉ឺន​នាក់ នៅ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែល​ស្ថិតនៅ​​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ សុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ​កម្ម​កា​រ​នី​គឺជា​សុខទុក្ខ​របស់​សម្តេច​តេ​ជោ​។​

​នៅ​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ចុះ​ពិ​និត្យនៅ​រោងចក្រ​មួយចំនួន នៅ​តំបន់​នេះ​ផងដែរ​។ មិនតែប៉ុណ្ណោះ​ស​ម្តេចក៏​ធ្វើ​ទស្សនកិច្ច និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ វិទ្យាស្ថាន​កាត់ដេរ របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ដែល​ទើប​សាងសង់​រួច​នៅ​តំបន់​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ កម្មករ​និ​យា​ជិត កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានកំណត់​យក​រៀងរាល់​ថ្ងៃអាទិត្យ ដើម្បី​ជួប​សំ​ណោះ​សំ​ណា​ល​សួរសុខទុក្ខ កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ សហគ្រាស នៅក្នុង​ប្រទេស​កម្ពុជា​។​

​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​(Live)​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ព័ត៌មាន​បន្ថែមនឹង​ជម្រាបជូន​នៅ ពេល​ចប់​កម្មវិធី​៕​ដោយ​៖​វាសនា​