សម្តេច​តេ​ជោ នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​ថ្ងៃស្អែក​

1002
ចែករម្លែក

ដោយ ​: វិបុល / ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​។​

​ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ាន​មួយចំនួនទៀត​ផងដែរ​៕​