សម្តេច​តេ​ជោ បន្ត​ចុះ​ជួប​កម្មករ​ជាង​១​ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនួន​១០ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

337

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ១៤.០០០​នាក់ មកពី​រោង​ចំនួន​១០ នៅ​តំបន់​កំបូល​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​


​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ជ្រើស​យក​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ក្នុងនោះ​ថ្ងៃ​អាទិត្យ ជួប​សំណេះសំណាល​ជាមួយ​តំណាង​របស់​កម្មករ និយោជិត ហើយ​ថ្ងៃ​ពុធ គឺ​សម្តេច​ចុះ​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ និយោជិត​តែម្តង​។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា បើទោះបី​រវល់​យ៉ាងណាក៏ដោយ ក៏​សម្តេច​ត្រូវតែ​ចុះ​ជួប​កម្មករនិយោជិត​នៅ​គ្រប់កន្លែង​ទាំងអស់​។ ការជួប​សំណេះសំណាល​នេះ ក្នុង​បំណង​ជំរុញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម​ហើយក៏​ដើម្បី​បានដឹង​បន្ថែម​​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មករ និយោជិត​ផងដែរ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​តំណាង​របស់​កម្មករ និយោជិត និង​ជួប​សំណេះសំណាល​ដោយ​ជាមួយ​កម្មករ កម្មការិនី​ដោយផ្ទាល់​នៅតាម​រោងចក្រ​ជាច្រើន​ម៉ឺន​នាក់​រួចមកហើយ​។ ក្នុង​កិច្ច​សំណេះសំណាល​ទាំងនោះ សម្តេច​តេ​ជោ ហ៊ុន សែន តែង​បាន​លើក​បង្ហាញ​ជាច្រើន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ទាញ​អ្នកវិនិយោគ​មក​បង្កើត​រោងចក្រ​នានា​នៅ​កម្ពុជា​បង្កើន​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​ខ្មែរ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​កិច្ចខិតខំ និង​ការយកចិត្តទុកដាក់​ជាច្រើន​ទៀត ដើម្បី​ជំរុញ​ដល់​ការដំឡើង​ប្រាក់ខែ​ជូន​ដល់ក​ម្មករ និង​ការងារ​មួយចំនួនទៀត​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​របស់​កម្មករ និយោជិត ដូចជា​កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញទឹក​ដល់​បន្ទប់​ស្នាក់នៅ​របស់​កម្មករ​កា​ត់​បន្ថយ​ការចំណាយ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​តែងតែបាន​អំពាវនាវ​ដល់ក​ម្មករ កម្មការិនី ឲ្យ​ខិតខំ និង​យកចិត្តទុកដាក់​ធ្វើ​ការងារ ដើម្បី​រក្សា​ការងារ​កំពុងមាន​នៅក្នុង​ដៃ​របស់ខ្លួន​៕​ដោយ​៖​វិបុល​/sn