សម្តេច​តេ​ជោ បានស្នើ​ឲ្យ​អភិបាលខេត្តកែប​តាម​ចាប់ខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សង្ឃ​ម៉ា​រី​ន​

1100
ចែករម្លែក

ដោយ ៖ រិទ្ធិ/(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជា​ឲ្យ​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ត្រូវ​ស្រាវជ្រាវ​រក​ឈ្មោះ​ម៉ា​រី​ន ដែលជា​លោកសង្ឃ​ទើបតែ​បួស នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ ឲ្យ​ឃើញ​​ដើម្បី​ពិនិត្យមើល​អត្តសញ្ញាណ តើ​ជាស​ង្ឃ​ពិតប្រាកដ ឬ ជា​សង្ឃ​ក្លែងក្លាយ ដើម្បី​ចាប់ខ្លួន​មក​អនុវត្ត​ទៅតាម​ច្បាប់ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ព្រៃទា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ មីនា​នេះ​ថា “…​សង្ឃ​មួយអង្គ​បាន​ដើរ ភូត​ប្រជា​ពលរ​ដ្ខ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​កំពត ទៅ​តាកែវ ពី​តាកែវ ទៅ​កែប​…​សង្ឃ​អង្គ​នេះ​ពូកែ​ភូត​មហាភូត គេ​នៅ​ភ្នំពេញ​សោះតែ​គេ​ដឹង​រឿង​គ្រប់សព្វ នៅ អូស្ត្រាលី​…”​។​

​សម្តេច បន្ដថា “…​ចៅហ្វាយខេត្ត​កែប តាម​ឃា​ប់​ខ្លួន​សង្ឃ​អង្គ​នេះ​មក​សួរនាំ​បើ​មិនមែន​សង្ឃ ទេ​ចាប់​សឹក និង អនុវត្ត​ទៅតាម​ច្បាប់​…​ព្រោះ​តាម​ដឹង សង្ឃ​អង្គ​នេះ​មិនមាន​គង់នៅ​វត្ត​ណាមួយ​នោះទេ គឺ​ដើរ​ចល័ត​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មូ​យ ដើរ​ភូត​ប្រជាពលរដ្ឋ​…​តើ​ជាស​ង្ឃ​ឬ​ជា​ចារកម្ម​ត្រូវតែ​ឃាត់ខ្លួន​យកមក​សួរនាំ​ឲ្យ​បាន​…”៕B