សម្តេច​តេ​ជោ បំពាក់​មេដាយ​កិត្តិយស «​មុនី​សារ​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​» ជូន​ព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន ​ ​

1617

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ អញ្ជើញ​បំពាក់​មេដាយ​កិត្តិយស «​មុនី​សារ​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​» ជូន​ព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន​។ ពិធី​នេះ​នឹងធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​។​

 


​ ​(រូប៖FBសម្តេច)
​ការផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​ព្រឹទ្ធាចារ្យ​ទាំងពីរ​រូបនេះ គឺ​ដើម្បី​ផ្តល់នូវ​ការ​តបស្នង ចំពោះ​ស្នាដៃ​របស់លោក​ជា​មរតក​មនុ​ស្សរស​ដែល​បាន​​ប្រឹងប្រែង​លើកស្ទួយ​សិល្បៈ​ចាប៉ីដងវែង រួម​និង​សិល្បៈ​ដទៃទៀត​។​
​ ​
​បើតាម​លោក ថៃ នរ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ក្រៅពី​ការ​​ផ្តល់​គ្រឿង​ឥស្សរិយយស «​មុនី​សារ​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​»​ហើយ​នោះ រាជរដ្ឋាភិបាល ក៏បាន​បានផ្តល់​ឋានៈ​ជូន​លោក​ព្រឹទ្ធាចារ្យ​ទាំង​ពីររូប ស្មើនឹង​ថ្នាក់​អគ្គនាយក ដែល​អាច​ទទួលបាន​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល ដូច​មន្ត្រីរាជការ​ទូទៅ​ផងដែរ​។​
​ ​
​សូមបញ្ជាក់ថា លោក​ព្រឹទ្ធាចារ្យ គង់ ណៃ និង ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺជា​អ្នកសិល្បៈ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​ផ្នែក​ចាប៉ីដងវែង​ដ៏​មាន​​វោហា​ស័ព្ទ និង​ល្បាញ​ល្បី​។ មកដល់​ពេលបច្ចុប្បន្ន​នេះ លោក​ព្រឹទ្ធាចារ្យ គង់ ណៃ មាន​ជន្មាយុ ៧២​ឆ្នាំ ខណៈ​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន​មាន​​ជន្មាយុ ៨១​ឆ្នាំ​៕ដោយ៖វាសនា-វិបុល

​ផ្សាយ​ផ្ទាល់​(Live): ប្រសាសន៍​ដើម​ទាំងស្រុង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ ពី​វិមាន​សន្តិភាព​, ថ្ងៃទី​២៩ កញ្ញា ២០១៧