សម្តេច​តេ​ជោ ផ្តល់​អាគារ​២​ខ្នង​និង​ថវិកា​៥០​លាន​រៀល​សំរាប់​បងប្អូន​អ៊ីស្លាម​នៅ​ច្រាំង​ចំរេះ​

969
ចែករម្លែក

(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី ២៣ ខែ មិថុនា នេះ​បាន​អញ្ជើញ​ចូលរួម​ពី​ធី​ស្រាយ​បួស ខែ ម៉ា​រ៉ា​ឌន​ជាមួយ​បងប្អូន​ខ្មែរ​-​អ៊ីស្លាម​ជិត​១​ពាន់​នាក់​នៅ​នៅ​វិហារ​ធំ​គីឡូម៉ែត្រ​លេខ​៩ (K.M9 Mosque) ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ។ នេះ​ជា​លើក​ទី​២ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ពិធី​ស្រាយ​បួស​ថ្នាក់ជាតិ ខែ រ៉ា​ម៉ា​ឌន​ដែល​បានរៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នា​ល្ងាច​ថ្ងៃទី ១៥ ខែ មិថុនា ។​

​នៅក្នុង​ពិធី​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អ៊ីស្លាម​និង​បាន​អញ្ជើញ​ថ្វាយបង្គុំ​នៅក្នុង​ព្រះវិហារ​ផងដែរ ។​

​នៅក្នុង​ឳ​កាស​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បានផ្តល់​អគារសិក្សា​មួយ​ខ្នង​កម្ពស់​៤​ជាន់​ស្មើ​និង​២៤​បន្ទប់ ដល់​សាលា​ឌូ​បៃ​ភ្នំពេញ បង្រៀន​ផ្នែក​សាសនា និង​បានសម្រេច​ឲ្យ​វាយចោល​អគារ​ចាស់ និង សាងសង់​អគារ​១​ខ្នង​កម្ពស់​៤ ជាន់​សម្រាប់​ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ីស្លាម​កម្ពុជា ។ ជាមួយនេះ​សម្តេច​តេ​ជោ​ក៏បានផ្តល់ ថវិកា​៥០ លាន​រៀល​ដល់​ព្រះវិហារ​នេះ​ដើម្បី​បន្ត​អភិវឌ្ឍន៍​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដោយសារតែ​ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ីស្លាម​កម្ពុជា​បើ​និយាយ​ពី​តួនាទី​គឺ​មិន​ខុស សម្តេច​សង្ឃ​ខាង​ព្រះពុទ្ធ​នោះទេ ដូច្នេះ​គួរតែមាន​កន្លែង​ដ៏​សមស​ម្យ​មួយ​សម្រាប់​សាសនា​អ៊ីស្លាម ។​

​តាម​ការបញ្ជាក់​ពី​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​បានឱ្យដឹងថា រ៉​ម៉ា​ឌន ជា​ខែ​បុណ្យ​ដ៏​វិសេស​ជាងគេ​របស់​សាស និក​ឥស្លាម​ទូទាំង​សកលលោក​ចំពោះ​អ្នក​ដែល​ពេញវ័យ​ត្រូវអនុវត្ត​ការ​បួស​តម​អាហារ និង តម​ការទទួល ទាន​អ្វី​ទាំងអស់​ប្រមាណ​១៤​ម៉ោង​ក្នុង​១​ថ្ងៃ ដែល​ចាប់ផ្តើម​ពី​វេលា​ទាបភ្លឺ​រហូតដល់​ថ្ងៃ​លិច​។ ក្នុង​សាសនា​ឥស្លាម បួស​គឺជា​ការដាក់​ខ្លួន​ឱ្យ​ស្មើភាព​របស់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ទោះ​ក្នុងឋានៈ​ណា​ក៏​ត្រូវតែ​ទទួល​នូវ​ភាព​ហេវ​ហត់ អត់ឃ្លាន​នៅពេល​ថ្ងៃ រយៈពេល​មួយខែ​ពេញ​ដូចជា​អ្នកក្រក្សត់​ដទៃទៀត​ដែរ​។ កាលណា​គាត់​ដឹង​ពី​ទុក្ខលំបាក​នៃ​ការ​អត់​អាហារ គឺ​គាត់​ដឹង​ពី​ទុក្ខ​ធុរៈ​អ្នកដទៃ​ដែល​រស់នៅក្នុង​ភាពខ្វះខាត ហើយក៏​ជា​ឱកាស​នៃ​ការបរិច្ចាគ​របស់គាត់​ទៅ​ជនក្រីក្រ​ច្រើនជាង​ឱកាស​ផ្សេងៗ​ទាំងអស់​។ តាម​ក្បួនច្បាប់​របស់​សាសនា​ឥស្លាម​និយាយថា បួស​មិនមែន​តែ​ការ​តម​អាហារ​ប៉ុណ្ណោះ​ទេ តែ​ជាការ​តមនូវ​ការនិយាយស្តី​អាក្រក់ ការ​បៀតបៀន ការរំលោភ​លើ​សិទ្ធិសេរីភាព និង​កិត្តិយស​អ្នកដទៃ ក៏ដូចជា​ការប្រព្រឹត្តិ​នូវ​បទល្មើស​ទាំងឡាយ​ទោះ​តូច​ឬ​ធំ​ផងដែរ​។ បួស​ក៏​ជាកា​ដាក់​ឱ្យមាន​តុល្យភាព​របប​អាហារ​តាម​ពេលវេលា​ជាក់លាក់ ជាពិសេស​ការចាត់​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​សម្អាត ការរំលាយ និង​ច្រោះ​ចេញ​នូវ​កាកសំណល់​ជាតិពុល​ទាំងឡាយ​ដែល​នៅ​សេសសល់​ក្នុង​ខ្លួន​មនុស្ស​ផងដែរ​៕​