សម្តេច​តេ​ជោ ហ៊ុនសែន​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បេក្ខជន​វគ្គ​ផ្តាច់​ព្រាត់​ទាំង​៦​នាក់ ម្នាក់ៗ​៣០០០​ដុល្លារ​

341

(​ភ្នំពេញ​)៖​ដោយ​ពេញចិត្ត​និង​គាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Kids Cambodia សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានសម្រេច​ផ្ដល់​ការឧបត្ថម្ភ​ចំនួន ១៨.០០០​ដុល្លារ ដល់​បេក្ខជន​វគ្គ​ផ្តាច់​ព្រាត់​ទាំង​៦​រូប​ដោយ​ម្នាក់ៗ​ទទួលបាន​ចំនួន ៣​ពាន់​ដុល្លារ​។​

​បេក្ខជន​ដែល​បាន​ប្រឡង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​យប់មិញ រួមមាន​៖ កុមារី សុខ សុជាតា​, កុមារី រ៉​ន ចាន់​ឌី​ន​, កុមារី ឃុ​ឃ ម៉ី​ហៀ​ង​, ណូ ឈួ​ស៊ីវ​ហេង​, កុមារា ពេជ្រ ថៃ និង កុមារា ឡុង លី​គ័​ង្គ​។​

​ជ័យលាភី​សម្រាប់​The Voice Kids Cambodia រដូវ​កាល​ទី​១​កាលពី​យប់មិញ​បាន​ទៅ​កុមា​រា ពេជ្រ ថៃ ហើយ​បន្ទាប់ពី​បញ្ចប់​​កម្មវិធី​ចប់​ភ្លាម​ក៏មាន​ការរិះគន់​ដូច​ព្យុះ​ក្នុង​បណ្តាញ​សង្គម​Facebook​ចំពោះ​ការ​vote​គាំទ្រ​កុមារ​មកពី​ខេត្តបាត់ដំបង​រូបនេះ ​អោយបាន​ក្លាយជា​ជើងឯក​នៃ​កម្មវិធី​ប្រឡង​សមត្ថភាព​សម្លេង​កុមារ ដោយ​ភាគច្រើន​យល់ថា បេក្ខជន​២-៣​រូប​ផ្សេងទៀត​មានទឹក​​ដម​សម្លេង​ល្អ​ជាង​៕​ដោយ​៖​វាសនា​