សម្តេច​តេ​ជោ ហ៊ុន សែន​៖”​ចំណូល​បាន​ពី​ប្រេង​នឹង​យកទៅ​ប្រើប្រាស់​លើ​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទិសដៅ​កំណើនសេដ្ឋកិច្ច​”

1525
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ចំណូល​បាន​ពី​ប្រេង​នឹង​យកទៅ​ប្រើប្រាស់​លើ​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទិសដៅ​កំណើនសេដ្ឋកិច្ច​” ។ នេះ​បើ​យោងតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​



​លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព​ញ​រឹក​ថក​ងៃ​ទី​១១​ខែកញ្ញា​នេះសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​”​ចំណូល​បាន​ពិ​ប្រេង​នឹង​យកទៅ​ប្រើប្រាស់​លើ​វិស័យ​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ក្នុងទិសដៅ​កំណើនសេដ្ឋកិច្ច​”​។​

​យោងតាម​នាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​កម្ពុជា​បាន​នាំចូល​ប្រេង​គ្រប់​ប្រភេទ​មកពី​បរទេស​ដែលមាន​ប្រមាណ​ជា​២​លាន​តោន​ក្នុង​១​ឆ្នាំ​។ កម្ពុ​ជាមាន​ធនធាន​ប្រេងកាត​នៅ​ដែន​គោក​ប្រមាណ​១៩ ប្លុក​ក្នុង​ដែនសមុទ្រ​៦ ប្លុក​(A-F)​និង​តំបន់​ត្រួតគ្នា​រវាង​កម្ពុជា​-​ថៃ​៤​តំបន់ ។​

​ក្រុមហ៊ុន Kris Energy គឺជា​ប្រតិបត្តិ​ករ​នៅក្នុង​ប្លុក A របស់​កម្ពុជា​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ៣,០៨៣ គីឡូម៉ែត្រ​ការ៉េ​ នៃ​អាង​សមុទ្រ​ខ្មែរក្នុង​ជម្រៅ​ទឹក​ចន្លោះ​ពី ៥០​ ទៅ ​៨០​ម៉ែត្រ ។ ដំណាក់កាល 1A នៃ​ការអភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា​រួមមាន​ផ្លាត​ហ្វ៉​ម​ក្បាល​អណ្តូង​ផលិតកម្មដែល​បញ្ជា​ពី​ចម្ងាយ​មួយ​ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន​២៤ដែល​បញ្ជូន​សន្ទ នីយ​ទៅកាន់​នាវា​ផលិតកម្ម​មួយ​ ។ ប្រេង​ឆៅ​ដែល​ផលិត​បាន​នឹងត្រូវ​បញ្ជូន​តាម​បំពងបង្ហូរ​ប្រេង​ប្រវែង ១,៥ គីឡូម៉ែត្រ​ទៅកាន់​នាវា​បណ្តែត​ផ្ទុកនិង​ផ្ទេរ​ប្រេង​អចិន្ត្រៃយ៍​មួយ​។​

​ក្រុមហ៊ុន​បានប្រកាសថា​៖​ខ្លួន​នឹង​អាច​ទាញយក​ដំណក់​ប្រេង​បាន ៣​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ​និង​មាន​បំពាក់​នូវ​ឋ​បន​ភ័​ណ្ឌ​ដែល​អាច​ញែក​ឧស្ម័ន ប្រេង និង​ទឹក​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​ដែនសមុទ្រ​របស់​កម្ពុជា​”​។​

​នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​តាមរយៈ​ចំណូល​សារពើពន្ធមាន​សន្ដិសុខ​ថាមពលកំណើន​ឧស្សាហកម្ម​ពាក់ព័ន្ធ ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​ក្នុងនោះ​នឹង​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក បង្កើន​ផលិតផល​ក្នុងស្រុក​សរុប បង្កើន​ការងារ ចំណេះដឹង និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ទៀតផង​៕​

#