សម្តេច​តេ​ជោ ហ៊ុន សែន​៖​កម្ពុជា​ផ្តល់​សារៈសំខាន់​ទៅលើ​ឯកសារ​ចក្ខុវិស័យ​ភាពជា​ដៃគូ​អាស៊ាន​ចិន​ឆ្នាំ​២០៣០

256
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​វិ​ច្ជិ​កា​២០១៩​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី២២ដែល​បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ទីក្រុង​បាងកកប្រទេស​ថៃ​។នៅក្នុង​សុន្ទរកថា​ចូលរួមក្នុង​កិច្ចប្រជុំ​នោះសម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​សារៈសំខាន់​ទៅលើ​ឯកសារ​ចក្ខុវិស័យ​ភាពជា​ដៃគូ​អាស៊ានចិន​ឆ្នាំ​២០៣០​ដែល​ថ្នាក់ដឹកនាំ​អាស៊ាន​ចិន​បានដាក់​ចេញ​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ភាពជា​ដៃគូ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​សសរស្តម្ភ​ទាំងបីគឺ​​សន្តិសុខខាងនយោបាយ ,​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការ​សង្គម​វប្បធម៌ ។ នេះ​បើ​យោងតាម​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែនបាន​មានប្រសាសន៍ថា​៖ «​កម្ពុជា​ផ្តល់​សារៈសំខាន់​ចំពោះ​ឯកសារ​ចក្ខុវិស័យ​ភាពជា​ដៃគូ​អាស៊ាន​ចិន​ឆ្នាំ​២០៣០ ដែល​ថ្នាក់ដឹកនាំ​អាស៊ាន​ចិន​បានដាក់​ចេញ​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ភាពជា​ដៃគូ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​សសរស្តម្ភ​ទាំងបីគឺ​សន្តិសុខ​ខាង​នយោបាយ​,កិច្ចសហប្រតិបត្តិការ​សេដ្ឋ កិច្ច និង កិច្ចសហប្រតិបត្តិការ​សង្គម​វប្បធម៌​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​អាស៊ាន​និង​ចិន​គួរ​រួមគ្នា​ខិតខំ​ប្រែក្លាយ​ចក្ខុវិស័យ​រួម​ឆ្នាំ ២០៣០​ឲ្យ​ទៅជា​ការអនុវត្ត​ជាក់ស្តែង​ដើម្បី​ប្រសិទ្ធភាព នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែលមាន​អនាគត​រួមគ្នា​»​។​

«​ទស្សនទាន​ស្តីពី​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​ចិន​ឆ្នាំ​២០៣០»ត្រូវ បាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ចិនលើក​ទី​២១ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេ ស​សិង្ហ​បុរី ។ដែល​ជាការ​បង្ហាញថា​ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ដៃគូ​ស​នុ្ទ​នាទី​មួយ​ដែល​បានគ្រោង​ផែនការ​និង​ធ្វើ​ទស្សនទាន​រយៈ​មធ្យមនិង​រយៈពេល​វែង​ស្តីពី​ការអភិវឌ្ឍ​ទំនាក់ ទំនង​ជាមួយ​អាស៊ាន​។​

«​ទស្សនទាន​ស្តីពី​ទំនាក់ទំនង ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ចិន និង​អាស៊ាន​ឆ្នាំ​២០៣០» បាន​ជំរុញ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​ឲ្យ​ឆ្ពោះទៅ រក​ឆ្នាំ​២០៣០ ។ ប្រការនេះ​បានបង្ហាញ​ឲ្យ​ឃើញថា​បន្ទាប់ពី​ឆ្លងកាត់​ការធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អស់​២​ទសវត្សរ៍​ប្រទេស​ចិន និង​អាស៊ាន​នឹង​ចាប់ដៃគ្នា​ជា​បន្តទៀត​ដើម្បី​ព​ន្លឿ​ន​ការដើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជាមួយគ្នា ។​

«​ទស្សនទាន​ស្តីពី​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​និង​ចិន​ឆ្នាំ​២០៣០» នាពេល​អនាគត​ចិន​និង​អាស៊ាន​នឹង​ជំរុញ​ការតភ្ជាប់​ដោយ​ស៊ីជម្រៅរ​វាង​គំនិត​ផ្តួចផ្តើម​ខ្សែ ក្រវាត់​និងផ្លូវ​ និង ទស្សនទាន​ស្តីពី​សហគមន៍​អាស៊ាន​ឆ្នាំ២០២៥ក្នុងន័យ​ពង្រឹង​និង​ពង្រី ក​កិច្ច​កសាង​លើ​វិស័យ​ធំៗ​ទាំង​៣​គឺសន្តិសុខ​ខាង​នយោបាយ ,​កិច្ចសហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​ក៏ដូចជា​ការផ្លាស់ប្តូរ​ខាង​វប្បធម៌​មនុស្សជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី២២នាពេលនេះ ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាងស៊ីជម្រៅ​ទាក់ទិន​ទៅ​វឌ្ឍនភាព​និង​ការរីកចម្រើន​នានា​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​-​ចិនក្នុង​រយ​:​ពេល​ជាង​២០​ឆ្នាំកន្លងមក ។ មេដឹកនាំ​អាស៊ាន​-​ចិន បានស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ​ចំ ពោះ​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​រវាង​អាស៊ាន​និង​ចិន​ឲ្យ​កាន់តែ​ប្រសើរឡើង​និង​បានទទួល​នូវ ការលើកទឹកចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ការចរចា​ដ៏​មាន​សារ​:​សំខាន់​ឆ្ពោះទៅកាន់​ការបញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC)យ៉ាង​ឆាប់រហ័ស និង ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​សារ​:​សំខាន់​ស្របតាម​ពេលវេលា​កំណត់​ដែល​បាន​ឯកភាព​ដោយ​បណ្តា​ភាគី​។​

​កិច្ចប្រជុំ​នេះ​គឺ​បានផ្តល់​សារ​:​សំខាន់​លើ​ភាពចាំបាច់​ដើម្បី​រក្សា​បរិយាកាស​អំណោយ​ផល​សម្រាប់​ការចរចា COC ដោយបាន​ស្វាគមន៍​ចំពោះ​វិធានការ​ជាក់ស្តែង​ដែល​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​និង​ហានិភ័យ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នានា​ក៏ដូចជា​ការយល់ច្រឡំ​និង​ការគិត​ខុស​។ មេដឹកនាំ​អាស៊ាន​ចិន បានបញ្ជាក់​អំពី​សារ​:​សំខាន់​នៃ​ការកសាង​ទំនុកចិត្ត​និង​វិធានការ​ទប់ស្កាត់​ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​បណ្តា​ភាគី ។ មេដឹកនាំ​អាស៊ាន​ចិនបានបញ្ជាក់​សាជាថ្មី​អំពី​ភាពចាំបាច់​ដើម្បី​បង្កើន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ការអត់ធ្មត់​និង​ការចៀសវាង​សកម្មភាព​ដែល​អាចធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ​និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​ក្នុងនោះ​មាន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​នៅ​ឆ្នាំ១៩៨២​។​

​មេដឹកនាំ​អាស៊ាន​-​ចិន​បាន​សង្កត់ធ្ងន់​អំពី​សារ​:​សំខាន់​នៃ​ការមិនធ្វើ​យោ​ធូប​នីយកម្ម​និង​ការអត់ធ្មត់​ ក្នុង​ការធ្វើសកម្មភាព​ទាំងឡាយ​ដោយ​រដ្ឋ​ទាមទារ​អធិបតេ​យ្យ​និង​រដ្ឋ​ផ្សេងទៀត​រួមទាំង​ភាគី​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាច​បង្ក​ភាពស្មុគស្មាញ​និង​បង្កើន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ​មេដឹកនាំ​អាស៊ាន​-​ចិន​បាន​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២២​ការអនុម័តសេចក្តីប្រកាស​រួម​ស្តីពការពង្រឹង​ការផ្លាស់ប្តូរ​បណ្តាញ​ព័ត៌មាន​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​​ចិន។សេច ក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន-​ចិន​ស្តីពី​គំនិត​ផ្តួចផ្តើម​សហប្រតិបត្តិការ​ទីក្រុង​ឆ្លាត។សេចក្តីប្រកាស​អាស៊ាន​-​ចិន​ស្តីពី​ការធ្វើ​សហកម្ម​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន (MPAC) និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន (BRI) ។ ជាមួយគ្នានេះ​មេដឹក នាំ​អាស៊ាន​-​ចិន​ក៏បាន​កត់សំគាល់​របាយ​ការណ៍​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ សកម្ម ភាព​ដើម្បី​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិនដើម្បី​សន្តិ ភាព និង​វិបុលភាព (២០១៦-២០២០)៕​