សម្តេច​តេ​ជោ ហ៊ុន សែន​៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា​ដោះលែង​អ្នកមាន​ដិ​កា​ត្រូវ​ចាប់ខ្លួន​

310
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​/កំពត​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ងាត​ជាមួយ​ព្រះរាជ អាជ្ញា​ដើម្បី​ដោះលែង​អ្នក​ដែល​មាម​ដិ​កា​ចាប់ខ្លួន ដោយសារ​ចាញ់បោក សម រង្ស៊ី ដើម្បី​បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ថៃ​ប៊ុន​រ៉ុង ដែលមាន​តម្លៃ​ប្រមាណ​១១០​លាន​ដុល្លារ មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទុង ខេត្តកំពត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គួរ​ពិនិត្យ​លទ្ធភាព​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ដោះលែង​អ្នក​ត្រូវ​ចាប់ខ្លួន ដោយសារ​ចាញ់បោក​គេ បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​»​។​

​សម្តេច​តេ​ជោ​មាន​ប្រសា​ន៍​ថា “​អ្នក​ដែល​យើង​បាន​ចាប់ខ្លួន​ខ្ញុំ​សុំ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​ធ្វើការ​ជាមួយនិង​ព្រះរាជអាជ្ញា​ធ្វើការ​ជាមួយ​តុលាការ​ដើម្បី​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​តាមរយៈ​នៃ​ការស្នើសុំ​របស់​សាមីខ្លួន​របស់​មេធាវី​ឬ​របស់​ក្រុមគ្រួសារ​ព្រោះ​បើ​គ្មាន​ការស្នើសុំ​ទេ​យើង​មិនអាច​ដោះលែង​នៅក្រៅ​ឃុំ​បានទេ​”​។​

​សម្តេច​តេ​ជោ​បន្តថា​អញ្ចឹងទេ​នេះ​ជា​កិច្ច​ការដែល​ចាំបាច់​ត្រូវធ្វើ​ក្នុង​គោលដៅ​បង្រួបបង្រួម​ជាតិ​រក្សា​សន្តិភាព​និង​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​ព្រោះ​អ្នក​ទាំងនោះ​ចាញ់បោក​គេ​។​

​សម្តេច​បន្តថា​ដើម្បី​ឲ្យ​ឃើញ​ប្រសិទ្ធភាព​នៃ​សំដី​របស់​ហ៊ុនសែន​ដូច្នេះ​នៅ​ខេត្តកំពត​ត្រូវ​ធ្វើការ​នៅថ្ងៃនេះ​តែម្ដង​ដើម្បី​ដោះលែង​ជន​ទាំងនោះ ។​ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​មើល​របស់​តុលាការ ។ ពេល​តុលាការ​ត្រូវការ​គឺ​ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ ។ សម្តេច​បញ្ជាក់ថា​នៅ​កំពត​នេះ​មាន​មនុស្ស​តែ ២ នាក់ ៕B/