សម្តេច​តេ​ជោ ហ៊ុន សែន​៖ “​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ត្រូវ​ធានា​ឲ្យ​បាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌​”

1501
ចែករម្លែក

​ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ទី​៥ និង​ជា​ឆ្នាំ​ចុងក្រោយ នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​ជា​ឆ្នាំ ដែល​កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ក្នុង​សភាព​ការ​នេះ និង​ហេតុផល​ខាងលើនេះ ថ្នា​កើ​ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​នគរបាលជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ នៃ​ក្រសួងមហាផ្ទៃ ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់ៗ ជា​អាទិភាព​មួយចំនួន ត្រូវខិតខំ​បន្ត​ការពារ និង​ពង្រឹង​ឲ្យ​បាន​គត់មត់​នៅ​សុខសន្តិភាព អធិបតេយ្យភាព​ជាតិ និង​ស្ថិរភាព​នយោបាយ ដែលជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​គាំទ្រ​ដល់​កិច្ចដំណើរការ​នៅ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ក៏ដូចជា​ធានា​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​បន្តថា ខិតខំ​រួមគ្នា​ធានា​ឲ្យ​បាន​នៅ​ការបោះឆ្នោតជាតិ​លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ អោយ​ដំណើរការ​ប្រកបដោយ​ល​ក្ខ​ណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព ដោយ​ត្រូវ​រួមគ្នា​គាំទ្រ និង​ចូលរួម​អនុវត្ត​កិច្ចការ​នានា​ស្របតាម​ច្បាប់បោះឆ្នោត​តម្រូវ ព្រមទាំង​ផ្តល់​កិច្ចសហការ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​រៀប​ចំការ​ប​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញការងា​រ​របស់ខ្លួន ដោយ​ល​លក្ខណៈ​ឯករាជ្យ​មិន​លំអៀង ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី នៃ​ការបោះឆ្នោត​។ ត្រូវ​បន្ត​លើកកម្ពស់​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងសង្គម សុខ​សុវត្ថិភាព ដោយ​ខិតខំ​លើ​ការពង្រឹង​ការងារ​ដឹកនាំ និង​ការទទួលខុសត្រូវ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ ក្នុងការ​ពង្រឹង​វិធានការ​ជំនាញ ពង្រឹង​វិន័យ ជំនាញ​វិជ្ជាជីវៈ និង​ក្រប​សីលធម៌​ដល់​កងកម្លាំង​នគរបាលជាតិ ពិសេស​កងកម្លាំង​នគរបាល​ដែល​បំពេញការងារ​ដោយផ្ទាល់​ជាមួយ​ប្រជាជន​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​៕L​