សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​

295
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ​ន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ទទួលបន្ទុក​កិច្ចការ​សភា ណូរី​កា​ហ្សូ ស៊ូ​ហ្សុ​យ​គី (Norikazu SUZUKI)​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ល្ងាច​ថ្ងៃទី​២១ ខែសីហា​នេះ​។​

​លោក ណូរី​កា​ហ្សូ ស៊ូ​ហ្សុ​យ​គី បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២១ ដល់ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៩ នេះ​ដើម្បី​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា គោលបំណង​សំខាន់​នៃ​ការ​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​៕