សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ជួប​លោកស្រី​បណ្ឌិត អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា (Armida Salsiah Alisjahbana)

407
ចែករម្លែក
  • 3
    Shares

ដោយៈតារារិទ្ធ(ភ្នំពេញ)​៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៩នេះ​ បានអនុញ្ញាត​ឲ្យ​លោកស្រី​បណ្ឌិត អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា (Armida Salsiah Alisjahbana) លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច និងសង្គម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​(UN-ESCAP)​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​លោកស្រី Armida Salsiah Alisjahbana បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហការ​និង​កិច្ចសហប្រតិបត្តិការ​កម្រិត​ខ្ពស់​រវាង​កម្ពុជា​ជាមួយនឹង​(UN-ESCAP) ​ព្រមទាំង​ពិភាក្សា​អំពី​ការងារទូទៅ​របស់ UNESCAP រួមទាំង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រីនឹង​ចូលជួប​សវនាការ និង​សម្ដែង​ការគួរសម​ជាមួយសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​ជួប​សម្ដែង​ការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ ស្ថាប័ន​មួយចំនួន​ផងដែរ ដែល​រួមមាន​ទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងៗទៀត​។ ក្រៅពីនេះ​លោកស្រី​អគ្គលេខាធិការរង​នៃ​អង្គការសហប្រជាជាតិ​និង​ជា​ប្រធាន UN-ESCAP ក៏​នឹង​ជួបប្រជុំ​ការងារ​ជាមួយនឹង​មន្ត្រី​ស្ថា​ប័ន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ព្រមទាំង​អញ្ជើញ​ទស្សនកិច្ច​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ផងដែរ​។ ៕/Ha