សម្តេច​តេ​ជោ ហ៊ុន សែន ចែករំលែក​អនុសាសន៍​ចំនួន ៥ ដល់​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧​ធ្វើជា​មូលដ្ឋាន​ពិចារណា​

351
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​សៀមរាប​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចែករំលែក​អនុសាសន៍​មួយចំនួន​ដល់​ជា​មូលដ្ឋាន ក្នុងការ​ពិចារណា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី ២៧ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​អង្គរ​សៀមរាប នា​ព្រឹក​ថ្ងៃទី ១៥ ខែ មករា នេះ ។​

​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អង្គពិធី​សម្រាប់ កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា សភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិ​ចារ ណា​រៀបចំ​ការពិភាក្សា​មាន​ដូចខាងក្រោម​៖

១.​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​លើ​តួនាទី​របស់​អង្គការសហប្រជាជាតិ​តួនាទី​អាស៊ាន​តួនាទី​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ជាពិសេស​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ការប្រែប្រួល​អាកាសធាតុ​និង​គ្រោះមហន្តរាយធម្មជាតិ​សន្តិសុខ​ស្បៀង​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​បានដាក់​ចេញ​ដោយ​អង្គការសហប្រជាជាតិ​។​

​ទី​២.​រួមគ្នា​លើកកម្ពស់​សិទ្ធិ និង សេចក្ដីថ្លៃថ្នូរ​របស់​ម​នុស្ស​ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញ​និង​កតិកាសញ្ញា​ផ្សេងៗ​នៃ​អង្គការសហប្រជាជាតិ​ជាពិសេស​ការ បញ្ជ្រាប​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឬ​បង្កើត​សកម្មភាព​ខុសច្បាប់​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​ឬ​ភាពវឹកវរ​ក្នុង​តំបន់​និង​ពិភពលោក ។​


​ទី​៣.​ត្រូវ​រួមគ្នា​ដោះស្រាយ​ជម្លោះ​ដែល​កើតឡើង​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​ឬ​ដោយ​ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ឬ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ទាំងសងខាង ឈ្នះ​ឈ្នះ​ឬ​អាច​ទទួលបាន​យកបាន​ទាំងអស់គ្នា​ដោយ​សុខសន្តិភាព​។​

៤.​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​នៃ​អំពើ​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម អំពើ​ឆ្លងដែន​គ្រប់​ប្រភេទ​ការជួញដូរ​គ្រឿង​ញៀ ន​ជួញដូរ​វត្ថុ​បុរាណ​,​បទល្មើស​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំងឺឆ្លង​គ្រប់​ប្រភេទ​និង​ការជួញដូរ​ស្ត្រី​និង​កុមារ​។​

៥.​ត្រូវ​រួមគ្នា​លើកតម្កើង​វប្បធម៌​តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​រវាង​ប្រទេស​ក្នុង​តំបន់​គំរូ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​បណ្ដា​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចដើម្បី​ថែ រក្សា ​សុខសន្តិភាព​ឲ្យ​បាន​គង់វង្ស​នៅក្នុង​តំបន់​និង​ពិភពលោក​ឈាន​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ជាទី​បញ្ចប់​ខ្ញុំ​សូម​ជូនពរ​សម្ដេច​ឯកឧត្ដម​លោកជំទាវ​អស់លោក​លោកស្រី​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​ពិធី​នេះ​សូម​ទទួលបាន​នូវ​ផាសុខភាព​និង​ការចងចាំ​អនុស្សាវរីយ​ល្អ​ល្អ​ក្នុងការ​ស្នាក់​នៅលើ​ទឹកដី​ដ៏​ល្បីល្បាញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕