សម្តេច​តេ​ជោជួប​​ជាមួយ​កម្មករ​ជាងពីរ​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ឆ្នាំង​

1093
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​សរុប​២៤.៣៧៥​នាក់​មកពី​រោងចក្រ​ចំនួន​៥ ស្ថិតនៅ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​ខេត្តកំពង់ឆ្នាំង​ជា​ខេត្ត​ទី​៦ ហើយ​ដែល​សម្តេច​តេ​ជោ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី បន្ទាប់ពី​ខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​។

​បើ​យោងតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រោងចក្រ​សហគ្រាស​ទាំង ៥ ដែល​អនុញ្ញាត​ឲ្យ​កម្មករ កម្ម​កា រិ​នី ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ​នា​ព្រឹក​នេះ មកពី​ស្រុក​សាមគ្គី​មានជ័យ​ចំនួន ៣ និង​ស្រុក​កំពង់ត្រឡាច​ចំនួន​២​។ រោងចក្រ​ទាំង​៥​នេះ មាន​រោងចក្រ​ចំនួន ៤ ជា​រោងចក្រ​កាត់ដេរ​សម្លៀក បំពាក់ និង​រោងចក្រ​១​ទៀត ជា​រោងចក្រ​ផលិត​ស្បែកជើង ហើយ​ផលិតផល​ផលិត​ចេញពី​រោងចក្រ​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​មកដល់​ពេលបច្ចុប្បន្ន​ខេត្តកំពង់ឆ្នាំង​មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន ១៥២ មាន​កម្មករ និយោជិត ៤៣.៧៧២​នាក់ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៨ មាន​កម្មករ និយោជិត​ចំនួន ៤២.១២៦​នាក់ ដែលមាន​ប្រាក់ ឈ្នួល​សរុប​ជាង​៩៤​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

​នេះ​គឺជា​ជំនួប​លើក​ទី​៤៦​ហើយ​គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​មក​។ ជំនួប​ទាំង​៤៦ លើក​នេះ មាន កម្មករ កម្មការិនី​សរុប ៦០៥.២១២ នាក់​៕ ល/មន​