សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​

285

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺ​ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​គណ​​បក្ស​នានា​ជុំវិញ​ពិភពលោក ជាមួយគ្នានេះ​ផងដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ បណ្តា​មេដឹកនាំ​សំខាន់ៗ និង​អ្នកវិនិយោគទុន​ធំៗ​មួយចំនួនទៀត​ដើម្បី​កៀងគរ​អ្នកវិនិយោគ​ចិន មក​បណ្តាក់ទុន​នៅ​កម្ពុជា ឲ្យ​បាន​ច្រើន​ថែមទៀត​ខណៈដែល​​កម្ពុជា​កំពុង​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៤-២០២៥ ។​​

បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ការធ្វើដំណើរ​នេះ​គឺ​ត្រូវ​នៅលើ​យន្តហោះ ៤​ម៉ោង ២០​នាទី​ហើយ​ធាតុអាកាស​នៅ​ទីនោះ​ពេល​​នេះ​គឺ​ធាតុ​ត្រជាក់​ខ្លាំងណាស់​៕​ដោយៈ​វាសនា​