សម្តេច​តេ​ជោ ហ៊ុន សែន ថា​នឹង​យក​អាហារ​ជា​អត្តសញ្ញាណ​ជាតិ​សម្រាប់​ទទួលភ្ញៀវ​អន្តរ​ជាតិ​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា

643
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​លើកស្ទួយ​ការប្រើប្រាស់​ផលិតផល​ជាតិ​និង​អាហារ​ជាតិបានប្រកាសថា​ នៅក្នុងពិធីជប់លៀង​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ធំៗ សម្តេច​នឹង​ស្នើ​ឲ្យ​មាន​ការធ្វើ​ម្ហូបអាហារ​ជាតិ​សម្រាប់​ទទួលភ្ញៀវ​ ដែល​ក្នុងនោះ​អាហារ​ចាំបាច់​ត្រូវមានដូចជា អា​ម៉ុក​ត្រី សម្លកកូរ ហើយ​អាច​ឈានទៅ​នំ​បញ្ចុក​ផងដែរ ព្រោះ​វា​ជា​អត្ត​សញ្ញាណ​ជាតិ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ន៍​បែបនេះ​​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​​​ កាលពី​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា នៅ​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​កោតសរសើរ​ប្រទេស​ឡាវ​ថា ស​ម្តេច​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​តាំងពី​ឆ្នាំ ១៩៧៩ ហើយ ៤០ ឆ្នាំក្រោយ​ នៅ​ឆ្នាំ ២០១៩ សម្តេច​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ឡាវ​ជាថ្មី​ម្តងទៀត ។ ពិធីជប់លៀង​ជូន​ភ្ញៀវ​អន្តរជាតិ​គឺមាន​បាយដំណើប​និងឡាប ដែលជា​អាហារ​ជាតិ​របស់​ឡាវ​ជានិច្ច ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖​ «​ខ្ញុំ​ក៏​នឹង​រៀបចំ​ការទទួល​ភ្ញៀវ​បរទេស​ដោយ​ប្រើប្រាស់​នូវ​ម្ហូបអាហារ​ប្រពៃណីជាតិ​របស់​យើងផងដែរ​ ដូចជា​អា​ម៉ុក និង សម្លកកូរជា​ដើម្បី​​ ធ្វើ​វា​ឲ្យ​ក្លាយ​ទៅស៊ុប​សម្រាប់​ភ្ញៀវ​អន្តរជាតិ ហើយយើង​ក៏​អាច​ទទួលភ្ញៀវ​ដោយនំ​បញ្ចុក​ផងដែរ ​គ្រាន់តែ​ត្រូវការ​រៀបចំ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ងាយស្រួល​ក្នុង​ការហូប » ។


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​នេះ​ក៏​ជា​យុទ្ធនា​ការជំរុញ​ការប្រើប្រាស់​នូវ​ផលិតផល​ជាតិ​របស់​យើង ​ហើយ​តិច​ឬ​ច្រើន​ក៏មាន​ប្រ​តិ​សកម្ម​ទៅលើ​តម្លៃ​អង្ករ តម្លៃបន្លែបង្ការ ត្រី​សាច់ ដែលជា​ការផលិត​រប​ស់​ប្រជាកសិករ​ខ្មែរ​ផងដែរ ៕/Ha