សម្តេច​តេ​ជោ ទទួល​ជួប​លោក ឆី​ន អ៊ូ អភិបាល នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី​

183

ដោយ​: តារា​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ទទួល​ជួប​លោក ឆី​ន អ៊ូ ( Chen Wu ) អភិបាល​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ចូលជួប​សម្ដែង​ការគួរ​សម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

​សូមបញ្ជាក់ថា លោក ឆី​ន អ៊ូ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​២៤ ខែមេសា ឆ្នាំ​២០១៨​។

​អំឡុងពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក​បាន​ជួប​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​បើ​យោងតាម​កម្មវិធី​លោកអភិបាល នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី នឹង​ប្រគល់​អង្ករ​ម្លិះ​ចំនួន ១៦០​តោន ដែលមាន​តម្លៃ ១​លាន​យន់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​