សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​សវនាការ​ជាមួយ​អនុ​ប្រធានសភា​វៀតណាម​

805
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ជួប​សនា​ការ​ជាមួយ លោក ស្រី Tong This Fhong សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សភា​វៀតណាម ចូលជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មេសា នេះ​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​មាន ប្រសាសន៍​ប្រាប់ អ្នកសារព័ត៌មាន​បន្ទា​ប់​ពី​ជំនួប នោះ​ថា លោកស្រី Tong This Fhong បាន​សំដែង​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច ហ៊ុន សែន ចំពោះ​សមិទ្ធ ផល​ទាំងឡាយ​ដែល​កម្ពុជា​សម្រេចបាន​ពិ​សេ ស លើ​វិស័យសេដ្ឋកិច្ច លើ​វិស័យ​នយោបាយ​ដែល​កម្ពុជា ទទួល​នូវ​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ហើយ​ទទួលបាន​នូវ​ស្ថេរភាព នយោបាយ​ល្អ ជាពិសេស​នៅក្នុង​ឆាក​អន្តរជាតិ​តែម្តង​។

​ជាមួយគ្នានេះ​លោកស្រី បាន​ជម្រាបជូន​សម្ដេច​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុ​ជានា​ពេ ល​នេះ​បាន​ជួបពិភាក្សា​ជាមួយ​អនុ​ប្រធានសភា​កម្ពុជា​ក៏ ដូច​សម្ដេច​ប្រធានរដ្ឋសភា និង បាន​ជម្រាបជូន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​និង​សភា នៃ​ប្រទេស​ទាំងពី​និង​ដើម្បី​ផ្ទេរតំណែង​ជា​ម្ចាស់ផ្ទះ ប្រធាន​កិច្ចប្រជុំសភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ជូន​ដល់​កម្ពុជា​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ បន្ត​ពី​ប្រទេស​វៀតណាម សម្រាប់​កិច្ចប្រជុំ​លើក​ទី​២៧​។

​លោកស្រី​មាន​ប្រសា​ស​ន៏​បន្តថា​ភាគី​វៀតណាម ប្ដេជ្ញាចិត្ត​និង​ជួយ ចែករំលែក​នូវ​រាល់​បទពិសោធន៍​ទាំង ឡាយ​ដែល មាន​កន្លងមក​អំពី​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ប្រជុំ​សភា​អាស៊ី​ប៉ាស៊ីហ្វិក នៅ​វៀតណាម​ជូន​ដល់ក​ម្ពុ ជា សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​បន្ត​ពី​វៀតណាម​នេះ នៅ​ឆ្នាំក្រោយ​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ជាការ​ឆ្លើយតប​សម្ដេច​បញ្ជាក់ថា​រាល់​សមិទ្ធិផល​ទាំងនេះ​មិនអាច​កាត់ផ្ដាច់​បាន​អំពី​ជំនួយ​របស់​វៀត​ណា ម​ជួយ​ដល់​កម្ពុជា​ជាពិសេស​ការផ្ដួលរំលំ របប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​ឆ្នាំ​១៩៧៩​។ សម្តេច​បាន​អរគុណ​ផងដែរ ចំពោះ​ការប្ដេជ្ញាចិត្ត​របស់លោក ស្រី​ក្នុង​ការផ្ដល់ និង​ជួយ​ចែករំលែក​បទពិសោធន៍​សម្រាប់​កិច្ចប្រជុំសភា​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​ក្រោយនេះ​។ ជា​ចុងក្រោយ​សម្តេច​សុំ​ឲ្យ​សភា​វៀតណាម និង​សភា​កម្ពុជា បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ធ្វើ​យ៉ាងណា កិច្ចប្រជុំ​នា​ឆ្នាំក្រោយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ទទួលបាន​ជោគជ័យ​៕ ល​