សម្តេច​តេ​ជោ ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រី​ នូវ​កាក់​មាស​អនុស្សាវរីយ៍​និង​ក្រដាស​ប្រាក់រៀល​គំរូ​ថ្មី​

324
ចែករម្លែក

ដោយៈតារារិទ្ធៈភ្នំពេញ​: ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែ​រ សម្ដេចក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​បរម​រាជានុញ្ញាត​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ទូលថ្វាយ​នូវ​កាក់​មាស​អនុស្សាវរីយ៍​និង​ក្រដាស​ប្រាក់រៀល​គំរូ​ថ្មី​ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ វិសេសវិសាល​នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប ១៥​ព្រះវស្សា ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុងពេល​ខាងមុខនេះ នា​ព្រះរាជដំណាក់​គន្ធបុប្ផា ព្រះបរមរាជវាំង នា​វេលា​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ ៕​/Ha