សម្តេច​នាយករដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី

1098
ចែករម្លែក
  • 81
    Shares

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី ដែលជា​សួនសត្វ​ដ៏​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ​។​

​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី គឺជា​ព្រៃ​កម្សាន្ដ​ភ្នំ​ពេញទី​១ ដ៏​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា វិនិយោគ​សាងសង់​ដោយ​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុម ហ៊ុន អិ​ល វ៉ា​យ ភី គ្រុប ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ សួនសត្វ​នេះ វិនិយោគ​អស់​ទឹកប្រាក់​ជាង ១០ លាន​ដុល្លារ​អាមេរិក​។​

​សួនសត្វ​ដ៏​ធំជាងគេ​មួយ​នេះ​មួយ​នេះ សាង សង់​នៅលើ​ផ្ទៃដី​ជាង ៦០​ហិកតា ក្នុង​ជំហាន​ទី​១ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​រចនាបថ​ដ៏​សម្បូរបែប​លំនាំ​តាម សម័យអង្គរ ទាំង​ក្នុង និង​ក្រៅ អម​ជាមួយ​ព្រៃ ឈើ​រាប់សិប​ហិកតា ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​សម្រាកលំហែ​កាយ​។​

​លក្ខណៈពិសេស​របស់​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី ចែកចេញជា​បួន​តំបន់​សំខាន់ៗ មានដូចជា​៖ ទី​១. កន្លែង​សម្តែង​សត្វ​ខ្លា​, ទី​២. កន្លែង​សម្តែង​សត្វ​ក្រពើ​, ទី​៣. កន្លែង​សម្តែង​សត្វ​ស្វា អ៊ូ​រ៉ង់​អ៊ូ​តង់ និង​ទី​៤. កន្លែង​សម្តែង​សត្វ​សេក​មកពី​អាហ្វ្រិក និង​មកពី​ប្រទេស​ផ្សេងៗ​ទៀត​។ ក្រៅពីនោះ​ក៏មាន​សត្វ​ជាច្រើន​ប្រភេទ​ផ្សេងទៀត រួមជាមួយ​នឹង​សួន​ទឹក​សម្រាប់​ជិះទូក​លេង​កម្សាន្ត និង​កន្លែង​ក្មេង​លេង​ផងដែរ​។​

​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី បាន​បើក​ឲ្យ​ចូល​ទស្សនា​សាកល្បង​តាំងពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​មកម្ល៉េះ​។ អំឡុងពេល​បើក​សាកល្បង​នេះ ក្រុមហ៊ុន​បានកំណត់​តម្លៃ​លក់​សំបុត្រ​មាន​ត្រឹមតែ ១០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ធំ និង​តម្លៃ ៥​ដុល្លារ​សម្រាប់​កុមារ ដែល​អាច​ចូល​កម្សាន្ត​លំហែកាយ និង​ទស្សនា​ពេញ ១​ថ្ងៃ​។ សម្រាប់​តម្លៃ​សំបុត្រ​ពេល​បើក​ជា​ផ្លូវការ​វិញ ថ្លៃ​សំបុត្រ ១៥​ដុល្លារ​សម្រាប់​មនុស្ស​ធំ និង​ក្មេង ៥​ដុល្លារ​ដដែល​៕