សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ឆ្លង​ឆ្នាំ​សកល​នៅ​វិមាន​ឈ្នះ​ឈ្នះ​

744
ចែករម្លែក

​ដោយៈតារារិទ្ធ\ភ្នំពេញ​៖​នៅ​រាត្រី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈានចូល​ឆ្នាំ ២០១៩ នៅ​វិមាន​ឈ្នះ​ឈ្នះ ។​ វត្តមាននៅក្នុងឳកាសនោះដែរមានសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​បើក​កម្មវិធី​បុណ្យ​ឆ្លង​ចូលឆ្នាំថ្មី​ឆ្នាំ​សកល ដោយបាន​គូសបញ្ជាក់​ពី​គុណសម្បត្តិ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំ​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​ភ្លើងសង្គ្រាមវិនាសកម្មមកជា​ទឹកដី​មួយ ដែលមាន​សុខសន្តិភាព​ពេញ លេញ បានផ្តល់​ឳ​កាស​ឲ្យ​មាន​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង ភាព​រីកចំរើន​ដូច​ស​ព្ធថ្ងៃនេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​Facebook របស់​សម្តេច​នៅថ្ងៃនេះ​ថា​៖ «​ថ្ងៃទី​៣១ ធ្នូ​នេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៨​។ នៅ​យប់ នេះ​ខ្ញុំ​និង​ភរិយា​នឹងចូលរួម​ឆ្លង​ឆ្នាំ​សកល ២០១៨ចូល២០១៩ នៅ​វិមាន ឈ្នះ ឈ្នះ ដែល​ទើប​សម្ពោធ​កាលពី​ថ្ងៃទី​២៩​ធ្នូ​ថ្មីៗ​នេះ​។​បងប្អូន​អាច នាំ​កូនចៅ​មក​កំសាន្ត​សប្បាយ​នៅ​វិមានឈ្នះ ឈ្នះដែលមាន​កម្ម វិធី​ប្រគុំ​តន្ត្រី​និង​ស្តង់​ពិព័រណ៍​ជាច្រើន ព្រមទាំង​ពិធី​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​ផងដែរ​។ ចំពោះ​វត្ថុ​អនុស្សាវរីយ៍ និង​ម្ហូបអាហារ​វិញ​គឺមាន​លក់​ត្រៀបត្រា នៅតាម​ស្តង់​ក្នុង​បរិវេណ​វិមាន ឈ្នះ ឈ្នះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​យុវជន ចូលរួម​ឆ្លង​ឆ្នាំ​សកល​នៅ​វិមាន ឈ្នះ ឈ្នះ នៅ​យប់​នេះ​ឱ្យបាន​ច្រើន​កុះ ករ និង​ដើម្បី​បានឃើញ​ច្បាស់​នូវ​សោភ័ណភាព​វិមាន​ប្រវត្តិសាស្ត្រ​នាពេល​រាត្រី​ទៀតផង​។​

​សម្តេច​បាន​ជូនពរ​ជនរួមជាតិ​ទាំង​ក្នុងនិង​ក្រៅប្រទេស ព្រមទាំង​កងទ័ព​ជាតិដែល​កំ ពុង​ឈរជើង​ការពារ​ទឹកដី​នៅតាម​ព្រំដែន ជួបតែ​សេចក្តីសុខ សេចក្តី​ស​ចម្រើន មាន​សុខ​ភាពល្អ ទទួលបាន​ជោគជ័យ​ក្នុង​ការងារ និង​មុខរបរ និង​មាន​លាភ​សំណាង​គ្រប់ៗ​គ្នា​នៅក្នុង​ឆ្នាំ​ថ្មី ២០១៩ ដែល​នឹង ចូលមក​ដល់​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​យប់​នេះ​។​

​នៅក្នុង​រយៈពេល​៦​ម៉ោង​នៃ​ការរង​ចាំ​ឆ្លង​ឆ្នាំ​នោះ​មានការ​ប្រគុំ​តន្ត្រី​និង​បទ​ចម្រៀង​,​ការបង្ហាញ​ផ្ទាំង​ទស្ស​និ​យ​ភាព​ល្ខោន​ចំរុះ​រឿង​”​ដំណើរ​ជាតិ​កម្ពុជា​”,​ការសំដែង​សិល្បៈ​កំប្លែង​,​ការសម្តែង​តន្ត្រី​ប្រពៃណី​និង​ការ​រាំ​កំសាន្ត​បែប​ប្រពៃណីជាតិ,​ការបង្ហាញ​សម្លៀកបំពាក់​ច្នៃ​,​ការ​រាំ​កំសាន្ត​តាម​ចង្វាក់អន្តរជាតិ​។​នៅក្នុង​ពិធី​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​និង​ថ្លែង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ​កម្ពុជា​ក្នុង​ឳ​កាសបុណ្យចូលឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៩ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ភ្ញៀវ​កិ​ត្ត​យស​ជាតិ និង អន្តរជាតិ​អញ្ជើញ​ឡើងលើ​វេទិកា​ដើម្បី​ធ្វើ​ពិធី​រាប់​ថយក្រោយ​(Countdown)​អម​ជាមួយ ការ​ទូងស្គរ និង បាញ់​កាំជ្រួច អបអរសាទរ​ការឆ្លង​ចូលឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៩ ។ កា​បាញ់​កាំជ្រួច រយៈពេល ៥០ នាទី ៕