សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន អញ្ជើញ​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា លើក​ទី​៤០ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​

392
ចែករម្លែក

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន និង​មហាជន​រាប់ម៉ឺន​នាក់ នឹង​អញ្ជើញ​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧​មករា លើក​ទី​៤០​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាង​មហោឡារិក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា ត្រូវ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​កងរំពង​ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំ​២០១៩​នេះ ការអបអរសាទរ​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា នឹងធ្វើ​យ៉ាង​មហោឡា​រឹក អធិកអធម​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ ដែលមាន​ការចូលរួម​ពី​មហាជន​រាប់ម៉ឺន​នាក់ ជាមួយ​ការ​រំលេច​ចេញ​នូវ​ផ្ទាំងទស្សនីយភាព​សិល្បៈ​នានា ដូចជា​ការ​ឈរ​តំរៀប​គ្នា​ចេញ​ទង់ជាតិ​របស់​កម្ពុជា ការ​តំរៀប​ចេញ​ជា​រូបភាព​ព្រាប និង​អក្សរ​ផ្សេងៗ​។ ក្នុងនោះ​ក៏មាន​ការបង្ហាញ​ពី​សមិទ្ធិផល​នានា​កើតចេញពី​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៕ ល​