សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ថ្លែង​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​អង្គការសហប្រជាជាតិ​ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

476
ចែករម្លែក

ដោយ៖តារារិទ្ធ(​ភ្នំពេញ)​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោហ៊ុនសែនបានប្រកា សថា​លោក​នឹង​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ស្នាក់ការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវប្រទេស​ស្វី​ស​នៅ​ថ្ងៃទី៤ខែ កក្កដា ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ដំណើរការ​សិទ្ធិមនុស្ស​របស់​កម្ពុជា ។​

​សម្តេច​តេ​ជោហ៊ុន សែនបាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ការដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នា​ព្រឹក​ថ្ងៃទី១ខែកក្កដា​នេះនៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែនសុខ​ រាជធានី ​ភ្នំពេញ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​លោក បឺ​ណ័​រ ឌុយ​សា​តូ អា​ម៉ាំង​ហ្សុ​ង (Benoit DUCHATEAU AMINJON) ស្ថាបនិក​នៃ​អង្គការ​គ្រួសារ​ថ្មី​គឺជា​សាក្សី​រស់​ដែល​មើលឃើញ​ប្រជាជន​កម្ពុជា​បាន​ទទួលផលប្រយោជន៍​ពី​ការអភិវឌ្ឍ​នៅ​កម្ពុ ជា​តាំងពី​ឆ្នាំ ១៩៩១ មកខ្ញុំ​ចង់​អញ្ជើញលោក​ជិះ​យន្តហោះ​ទៅជា​មួយ​ខ្ញុំ​ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​អាន​សុន្ទរកថា​អំពី​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​នៅ​ថ្ងៃទី​៤ កក្កដា​ន​នេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​នៅ​ថ្ងៃទី ៤ កក្កដា​នេះ​ខ្ញុំ​នឹង​ចូលទៅ​អាន​សុន្ទរកថា​ដោយផ្ទាល់​នៅ​ទីស្នាក់ការ​សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ​តែម្ដង ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​ន័យ​ដំណើរការ​សិទ្ធិមនុស្ស​របស់​កម្ពុជា​វា​យ៉ាងម៉េច​?​សិទ្ធិមនុស្ស​មិនមែន​ស្ថិតនៅក្រោម​គ្រាប់ផ្លោង​ទេ​ណា​។​សិទ្ធិមនុស្ស​មិន​ស្ថិតនៅក្រោម​សង្គ្រាម​ទេ​ណា​។​សិទ្ធិមនុស្ស​បាន​ស្ថិតនៅក្រោម​ការសម្លាប់​រៀ​ង​រាល់ថ្ងៃ ។ ​ឥឡូវ​បើ​ចង់​និយាយ​ពី​ វឌ្ឍនភាព ត្រូវ​ក្រឡេក​មើលទៅ​៤0ឆ្នាំមុន​តើ​វា​យ៉ាងម៉េច​ហើយ​៤0 ឆ្នាំក្រោយ​តើ​វា​យ៉ាងម៉េច​យើង​ត្រូវ​និយាយ​គ្នា​ច្បាស់​លើ​រឿងនេះ​ហើយក៏​ត្រូវ​ពិនិត្យ​ប្រទេស​ដែល ៤0​ឆ្នាំមុន​វា​ល្អ ឥឡូវ​វា​មិនល្អ​តើ​វា​យ៉ាងម៉េច ប្រៀបធៀប​បែបនេះ​ទើប​វា​ត្រូវ ។ បើ​មើល​ដើមឈើ​មួយ​ដើមៗ​ហើយ​វាយតម្លៃ​សភាពការណ៍​វា​មិនត្រូវ​ទេ​»​។​

​សម្តេច​តេ​ជោហ៊ុនសែនបាន​បន្តថា​ប្រទេស​ដែលមាន​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​កាលពី ៤0 ឆ្នាំមុន​ល្អ តែ​បច្ចុប្បន្ន​មាន​អ្វី​កំពុង​កើតមាន​ឡើ ង​នៅក្នុង​ប្រទេស​ទាំងនោះ​ទៅហើយ​បានសេចក្តីថា​វា​ជា​ដំណើរ​ថយក្រោយ​មួយ​លើ​បញ្ហា​គោរព​សិទ្ធិមនុស្ស​រួមទាំង​បញ្ហា​ជនភៀសខ្លួន​រួមទាំង​ជន​ភៀសខ្លួន​នៅ​អឺរ៉ុប​ខ្លួនឯង​តែម្ដង។ប៉ុន្តែ​កម្ពុជា​កាលពី​ជាង ៤០ ឆ្នាំមុន​មនុស្ស​ស្លាប់​រាល់ថ្ងៃ​ហើយ​បន​ញ​ទាប់​ទៅដោយ​សង្គ្រាម​នៅ​បន្ត​ក៏មាន​មនុស្ស​ស្លា​ប់ត ទៅទៀត​។តែ​ជា​បន្តបន្ទាប់​កម្ពុជា​បាន​ឈានឡើង​ក្នុង​ជំហាន​ដ៏​ក្លាហាន​មួយ​ការរស់រានមា នជីវិត​របស់​យើង​ឡើងវិញ​បាន​យើង​បានឃើញ​ជាក់​នឹង​ភ្នែកសិទ្ធិមនុស្ស​ត្រូវបាន​ចាប់ផ្ដើម​ពី​សិទ្ធិ​រស់រានមានជីវិត មិនមែន​ចាប់ផ្ដើម​ពី​ការសរសេរ​កាសែត​នោះទេ​បើ​វា​ងាប់រ​ទៅហើយ​តើ​វាសរ​សេរ​កាសែត​កើត​ទេយើង​ហ៊ាន​និយាយ​គ្នា​យ៉ាងច្បាស់​ដូច្នេះ ។ ដូច្នេះហើយ​បានជា​កម្ពុជា​មិន​ព្រម​អោនក្បាល​ជាមួយនឹង​ការព្រមាន​ប្រដៅ​របស់​អ្នកដទៃ​ព្រោះតែ​ក ន្លែង​ខ្លះសម្លាប់​មនុស្ស​ដែល​គ្រាប់បែកគ្រាប់ផ្លោងពីលើ​យន្តហោះមួយថ្ងៃៗ​ងាប់​អស់​ប៉ុន្មាន​តែ​គេ​មាន​ដែល​គោរព​សិទ្ធិមនុស្ស​ដែរឬទេ?​ឥឡូវ​យើង​បាន​រស់រាន​តាំងពី​ប្រជាជន៥ លា ន​នាក់​រហូតដល់​ប្រជាជន ១៦ លាន​នាក់​កើត​នោះ​កើត​សម្បូរ​តែ​ខ្ញុំ​មិនអាច​បន្ទោស​អ្នក ណា​ទេ ៕BR