សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ឡាវ​

997
ចែករម្លែក
សម្តេចតេជោហ៊ុនសែន (រូបឯកសារផេកសម្តេចតេជោហ៊ុនសែន)

ដោយៈ វង្ស សុភាព​/ ភ្នំពេញៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា ឡាវ សម្តេច​បាន​ជួប​ជាមួយ​មេបញ្ជាការ​ទី​៩ នៅខាងមុខ និង​ជួបជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ បានពិភាក្សាគ្នា​ទាក់ទង​រឿង​ព្រំដែន​។ ឥឡូវ​នឹង​កំពុង តែ​បញ្ជា​ឲ្យ​មេបញ្ជាការ​នៅខាងមុខ​ដើម្បី​ជួបគ្នា​សម្រាប់​ការដក​ទ័ព​រៀងៗ​ខ្លួន​។ ការបញ្ជាក់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីគឺ​នៅក្នុង​គ្រុប​អេឡិចត្រូនិក “​សភា​ព្រោកប្រាជ្ញ​” នៅ​ព្រឹក​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៩ នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ដោយសារ​ផ្តើម​ពី ប្រជាពលរដ្ឋ​ខ្មែរ យើង​ម្នាក់ ទៅ​បង្កបង្កើនផល​នៅក្នុង​ដី​ដែល​មិនទាន់​ដោះស្រាយ​នឹង ហើយ​គេ​ក៏​មក​ដក រួចហើយ​គេ​ក៏​ល្បាត គេ​ក៏​បញ្ជូន​កម្លាំង​មក​ចាប់ពី ពី​នាក់ ឡើងដល់ ៦០​នាក់ ហើយ​យើង​ក៏​ទៅ​ទប់​នៅ​កន្លែង​នឹង ហើយក៏​ទាក់ ទង គ្នា​រាល់ ថ្ងៃ ទេ​។ …​ទាហាន​និង​ទាហាន​នៅតាម​ទល់ដែន​វា​មាន​ស្អី ជាមួយគ្នា ។​ស៊ី​បាយ​ជាមួយគ្នា​ទល់មុខ​គ្នា​នៅ​នឹង​”​។ សម្តេច​តេ​ជោ​បានបញ្ជាក់ ថា នៅ​ពាក់កណ្តាល ខែកញ្ញា នាយករដ្ឋមន្ត្រី ឡាវ​មក ទស្សនកិច្ច​នៅ​ស្រុក ខ្មែរ ដើម្បី ធ្វើ​បន្ត​កិច្ចការងារ​ទាក់ទង​នឹង​រឿង​ព្រំដែន​៕​សរន​

#