សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង​២​ម៉ឺន​នាក់ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​

843
ចែករម្លែក

ដោយ : តារារិទ្ធិ / កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ក្កដា ឆ្នាំ ២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​សរុប​ចំនួន ២៧.៥២៩ នាក់​មកពី​រោងចក្រ​ចំនួន ២៥ ដែល ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចេង​ឌូ​បា​យី​កម្ពុជា​ចិន ស្ថិតក្នុង​ភូមិ​ព្រៃ​រកា ឃុំ​ឆក​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​លោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ​ទាំង​២៥ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ២១, កូរ៉េ​ចំនួន​១, ជប៉ុន​ចំនួន ១, និង​ខ្មែរ​ចំនួន ២ ហើយ​ក្នុងនេះ មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ចំនួន ២១, ផលិត​កាបូប​ចំនួន ៣, និង​ដេរ​ប៉ាក់​ចំនួន​១ ។ ផលិតផល​ទាំងអស់​ត្រូវបាន​នាំទៅ​កាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​ខេត្តកណ្ដាល មាន​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ចំនួន ៤៦២ មាន​កម្មករនិយោជិត ចំនួន ១៥០.៥១៥​នាក់​ដែលមាន​ប្រាក់​ឈ្នួល​សរុប ៣៦៣ លាន​ដុល្លារ​ក្នុងនោះ​រោងចក្រ​កាត់ដេរ​សំលៀក បំពាក់ និង ផលិត​ស្បែក​ជើងមាន​ចំនួន ១៦៨ មាន​កម្មករនិយោជិត ចំនួន ១៣​ម៉ឺន ៤,៣២៣​នាក់ ដែលមាន​ប្រាក់ ឈ្នួល​សរុប​ប្រមាណ​ជាង ៣២២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។

ចាប់ពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា ឆ្នាំ​២០១៧ រហូត ដល់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែក និង​កម្មករ និយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ចំនួន ៤៩​លើក មាន​ចំនួន​សរុប ៦៨១.៦៣៣ នាក់ ៕​B