សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់​រួមគ្នា​ប្រយុទ្ធ​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​

660
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ​:​សៀមរាប​: នៅក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ស្តីពី​ឌីជីថល​ភាវូបនីយកម្ម​ប្រព័ន្ធផ្សព្វផ្សាយ​ដោយ​ផ្តោតលើ​ទីផ្សារ​កំពុង​អភិវឌ្ឍ (Media Digitization: Focusing on Deve-loping Markets)​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ឲ្យ​រួមគ្នា​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក្របខ័ណ្ឌ​ក្នុង​តំបន់ និង​សកលលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ជាមួយនឹង​ចរន្ត នៃ​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប​បានប្រែក្លាយ​ឌីជីថល ឆ្ពោះទៅកាន់​ប​ដិ​វត្តន៍​ឧស្សាហកម្ម​ទី​៤ ដែលជា​កត្តា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ ព័ត៌មាន​និង​វិស័យ​ផ្សេងៗ​ទៀត​ជាមួយនឹង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព​អត្ថប្រយោជន៍​ផល​វិជ្ជមាន ។​ក៏ប៉ុន្តែ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បានផ្តល់​គុណវិបត្តិ​ផ្សេងៗ ដែល​ធ្វើឱ្យ​សកលលោក​កំពុង​ប្រឈម​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ​ការ​ញុះញង់​បញ្ឆេះ​កំហឹង​ ការជេរប្រមាថ​ដោយ​ការ​ស្អប់ខ្ពើម និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​ ដូចជា​ការ​ហែក​ចូល​បំផ្លាញ​ឯកសារ​សាធារណៈ ការ​ជំរិត​ទារប្រាក់​តា ម​ប្រព័ន្ធ​អន​ឡាញ​ ការរំលោភ​លើ​សិទ្ធិ​បុគ្គល​ជាដើម​ បាននិងកំពុង​គំរាម​ដល់​សន្តិសុខ​តំបន់​និង​សកលលោក​ទាំងមូល ។​ដូច​ច្នេះ​តម្រូវឱ្យ​ភាគីពាក់​ព័ន្ធ​ទាំងអស់​រួមគ្នា​បង្កើន​នូវ​កិច្ច​សហ​-ប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក្របខ័ណ្ឌ​ក្នុង​តំបន់​និង​សកលលោក​ដើម្បី ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​នេះ ។​

​នៅក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប ​ដែលមាន​អ្នកកាសែត​ប្រមាណ ៦០០ នាក់​មកពីប្រមាណ ៤០ ប្រទេស​ចូលរួម​នា​ព្រឹក​ថ្ងៃទី ១២ ខែ មិថុនា​ ស្តីពី​ឌីជីថល​ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ផ្តោតលើ​ទីផ្សារ​កំពុង​អភិវឌ្ឍ (Media Digitization: Focusing on Deve-loping Markets)​ដែ​លេ​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សហការ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឤ​ស៊ី​ប៉ាស៊ីហ្វិក​(AIBD)​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​ផល​វិជ្ជមាន​នៃ​បច្ចេកវិទ្យា​ឌីជីថល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តម្រូវឱ្យ​ភាគីពាក់​ព័ន្ធ​ទាំងអស់​រួមគ្នា​បង្កើន​នូវ​កិច្ច​សហ​-​ប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ក្របខ័ណ្ឌ​ក្នុង​តំបន់​និង​សកលលោក​ដើម្បីប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​នេះ ៕​ ល/Ha