សម្តេច​តេ​ជោ ហ៊ុន សែន បើក​កិច្ច​ប្រជុំឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នៅ​ថ្ងៃទី​២៨ សីហា​

222
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​បើក​អង្គប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​​នៅ​ព្រឹក​​​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លេខាធិការ​ដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់។

របៀបវារៈ នៃ​កិច្ចប្រជុំ​រួមមាន​:
១. សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បើក​អង្គប្រជុំ​។ ២. ទស្សនវិស័យ​លើ​វិភាគទាន​រួមចំណែក​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ១​ឆ្នាំ​កន្លង​ដោយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​
៣. ការចូលរួម​យោបល់​ស្ថាបនា និង​សំណូមពរ​
​ដោយប្រធាន​ប្រតិភូ​គណបក្ស​នីមួយៗ (​ម្នាក់ៗ រយៈពេល​១០​នាទី​)​។

៤. ចក្ខុវិស័យ​នៃ​ការរំពឹងទុក​លើ​ការវិវត្តន៍​ជា​វិជ្ជមាន​នៃ​កំណែទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ដោយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។

៥. ពិសា​ភោជនាហារ​សាមគ្គី​៕B/Ha

#