សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​ធុរជន​ស្រីលង្កា​អំពី​សក្ដានុពល​វិនិយោគ​និង​ឧត្ដមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ ៥ ចំណុច​

263
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងប្រាប់​ក្រុម​ធុរកិច្ច​មកពី​ប្រទេសស្រីលង្កាអំពី​សក្ដានុពល​វិនិយោគ​និង​ឧត្ដមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ ៥ចំណុច ជាការ​ទាក់ទាញ​ក្រុម​ធុរជន​ស្រីលង្កា​នៅក្នុង​វេទិការ​ធុរកិច្ច​កម្ពុជា ស្រីលង្កា ដែល​បាន​ប្រព្រឹត្តធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​នា​រសៀល​ថ្ងៃទី ៧ ខែ សីហា​នេះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​វេទិកា​នា​ថ្ងៃនេះ​ផ្ដល់ឱកាស​ឱ្យខ្ញុំ​ចែករំលែក​ព័ត៌មាន​អំពី​ការវិវត្ត​សំខាន់ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ និង​កាលា​នុ​វត្ត​ភាព​និង​សក្ដានុពល​ធុរកិច្ច​និង​វិនិយោគ​ក៏ដូចជា​ការដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិ បាល​កម្ពុជា​នាពេល​បច្ចុប្បន្ន​សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ធុរជន​និង​អ្នកវិនិយោគ​ស្រីលង្កា​អំពី​សក្ដានុ ពល​វិនិយោគ​និង​ឧត្ដមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ​៥ចំណុច​៖

ទី​១.​ភាពអំណោយ​ផល​នៃ​ស្ថេរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច​ក្រោយពី​ឆ្នាំ ១៩៧៩ កម្ពុជា​បាន​ប្រឹងប្រែង​ដោយ​ប្រើប្រាស់​ដៃ​ម្ខាង​ទប់ស្កាត់​ការវិល ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​និង​ដៃ​ម្ខាង​ទៀត​កសាង​អភិវឌ្ឍ​សេដ្ឋកិច្ច​ពី​ចំណុចសូន្យ​ដែលមាន​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ពី​ខាងក្រៅ​យ៉ាង​អ​យុ​ត្តិធម៌​រហូត​បាន​បញ្ឈប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​កាលពី​ចុងឆ្នាំ១៩៩៨ ដោយ​ដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ។ការប្រឹងប្រែង​ពុះពារ​អភិវឌ្ឍ​ជាតិ​ក្នុង រយៈពេល​ជាង​៤០ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ទាំង​ក្នុង​តំ បន់​និង​សកល​ហើយ​បច្ចុប្បន្ន​កម្ពុជា​ទទួលបាន​ទាំង​ស្ថេរភាព​នយោបាយ សន្តិភាព​និង​ម៉ាក្រូសេដ្ឋកិច្ច​ពេញលេញ​ដែលជា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ​ធុរជន​និង​វិនិយោគិន​មក​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​។​

ទី​២. ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា​និង​អ្នកវិនិយោគ​បរទេស​។​


​ទី​៣.​កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង​ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ ៣៥ ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ៧០% នៃ​ចំនួន​ប្រជា ជន​សរុប​គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។​

​ទី​៤.​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា​រោងចក្រ​នៃ​អាស៊ី​។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​ទីផ្សារ​អនុតំបន់​មេគង្គ​និង​ទីផ្សារ​អាស៊ាន​និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភព លោក​។​

​ទី​៥.​កម្ពុ​ជាមាន​សក្ដានុពល​សម្រាប់​ការអភិវឌ្ឍ​ទេសចរ​វប្បធម៌​និង​ធម្មជាតិ​រួមមាន​សម្បត្តិ​វប្បធម៌​ធនធានធម្មជាតិ​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ព្រមទាំង​ទេសចរណ៍​ស្រស់ត្រកាល​នៃ​ឆ្នេរសមុទ្រ​ទន្លេ​បឹងបួរ​និង​ព្រៃព្រឹក្សា​របស់​ជាតិ​ដែល​ទាំងនេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ស្រីលង្កា​ដែលមាន​វត្ត មា ន​នៅទីនេះ​ធ្វើការ​ពិភាក្សា​បន្ថែម​ជាមួយ​ធុរជន​កម្ពុជា​និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ដែល​អនុ គ្រោះ​និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ​ពិសេស​គឺ​សន្តិភាព​សន្តិសុខ​និង​ស្ថេរភាព​នយោបាយ​ក៏ដូច ជា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្របខណ្ឌ​ច្បាប់​និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធ ភាព​តម្លាភាព​គណនេយ្យ​ភាព​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។ ជាមួយនេះ​ស្តេច​ក៏បាន​លើកទឹកចិត្ត​ឲ្យ​អ្នកវិនិយោគ​កម្ពុជា​ទៅធ្វើ​ការវិនិយោគ​នៅ​ប្រទេស ស្រីលង្កា​ផងដែរ ៕